ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៨នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនពីករណីជួញដូរនឹងប្រេី ប្រាស់គ្រឿងញៀនដកហូតថ្នាំ៦កញ្ចប់

96

 

(ភ្នំពេញ)៖​ នៅថៃ្ងទី២៨ ខែមករា ឆាំ្ន២០២០ វេលាម៉ោង១៦៖៣០នាទី កំលាំងនគរបាលផែ្នកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលបឹងកេងកងសហការជាមួយកំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលទួលស្វាយព្រៃទី១ រួមជាមួយកំលាំងសាលាសង្កាត់ទួលស្វាយព្រៃទី១ បានចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់នាក់ជាក់សែ្តង ដែលម្នាក់បានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង៧នាក់ទៀតជាប់ពាក់ពន្ធប្រេីប្រាស់គ្រឿងញៀន​ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧៤ ក្រុមទី៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។     

 ជនសង្ស័យដែលពាក់ពន្ធក្នុងការជួញដូរមានឈ្មោះ

១-សុត ប៊ុនថៃ ហៅ អាខៅ្ម ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។ (ដេកចល័តនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧៤ ក្រុមទី៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ)។ 

២- ឈ្មោះ ពៅ វីរះ ភេទ ប្រុស អាយុ ៤១ ឆ្នាំ (ប្រើប្រាស់)

៣-ឈ្មោះឌឹម ជំនិត ភេទ ប្រុស អាយុ ៣៥ឆ្នាំ(ប្រើប្រាស់)

៤-ឈ្មោះឈុន ហាន់ ភេទ ប្រុស អាយុ ៤៥ (ប្រើប្រាស់)

៥-ឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ(ប្រើប្រាស់)

៦-អឹុម សុភក្តិ ភេទប្រុស អាយុ ៣២ឆ្នាំ(ប្រើប្រាស់)

៧-ឈ្មោះអ៊ុក ចំរើន ភេទប្រុស អាយុ ១៦ឆ្នាំ(ប្រើប្រាស់)

៨-ឈ្មោះចៅ ច័ន្ទ ភេទប្រុស អាយុ ៤៤ឆ្នាំ(ប្រើប្រាស់)

វត្ថុតាងដែលបានចាប់យកមាន៖

ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៦កញ្ចប់តូច និងកាបូបស្ពាយចំហៀងពណ៍ខៅ្មម៉ាក៖Samsonite ចំនួនមួយ ។

 បច្ចុប្បន្នជនសង្ស័យឈ្មោះ​ សុត ប៊ុនថៃ ហៅ អាខៅ្ម ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខែ្មរ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ 

ដោយឡែកអ្នកប្រេីប្រាស់ទាំង៧​ នាក់ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង