ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមខណ្ឌច្បារអំពៅ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ៥០គ្រួសារ រស់នៅសង្កាត់ព្រែកប្រា

146

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងសង្កាត់ ព្រែកប្រា ។

ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា ប្រធានកិត្តិ
យសអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈ
កម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជ
ធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំង
អស់ ព្រមទាំងបានគូសបញ្ជាក់ថា៖
ទីណាមានការលំបាក ទីនោះមានកាកបាទ
ក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិន
ប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ជាមួយនោះដែរលោកក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នឹងខិតខំបង្កបង្កើនផលឬប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់គ្រួសារឲ្យល្អប្រសើរឡើង។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ ទទួលបាន អង្ករ ចំនួន ៣០គីឡូ មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ និងថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង