ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក ជំរុញអោយ អាជ្ញាធរ មានវិធានការ ទប់ស្កាត់ទិវានៃក្តីស្រលាញ់និងបង្ការទប់ស្កាត់ ជំងឺកូរ៉ូណា

77

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោកបានជំរុញឲ្យអាជ្ញាធរខណ្ឌ មានវិធានការទប់ស្កាត់ទៅលើថ្ងៃទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ និងជំរុញឲ្យមានការបង្ការទប់ស្កាត់ជំងឺផ្ដាសាយថ្មីកូរ៉ូណា ខណៈដែលជំងឺនេះបាននិងកំពុងកើតមាននៅតាមបណ្ដាលប្រទេសមួយចំនួនរួចហើយ ហើយប្រទេសកម្ពុជាក៏ជាប្រទេសដែលត្រូវប្រឈមនឹងជំងឺនេះផងដែរ បើយើងមិនមានវិធានការទប់ស្កាត់នោះ។

   ការស្នើឡើងដើម្បីទប់ស្កាត់ក៏ដូចជាបង្ការនូវចំណុចទាំងពីរខាងលើនេះបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី កាលពីព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ នៅសាលាខណ្ឌទួលគោក។

សមាជិកក្រុមប្រឹក្សាខណ្ឌបានលើកឡើងថា ទិវានៃសេចក្តីស្រឡាញ់១៤ កុម្ភៈ មិនមែនជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋកម្ពុជានោះទេ។ តែប្រជាពលរដ្ឋកម្ពុជា ពិសេសក្រុមយុវវ័យ បានយកទិវានេះ មកអនុវត្តតាមដោយការភ័ន្តច្រឡំ នឹងធ្វើឱ្យនារីខ្មែរយើងខ្លះត្រូវលះបង់ខ្លួនប្រាណនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់នេះផងដែរ ដូច្នេះទេសមាជិកក្រុមប្រឹក្សាស្នើឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់អោយបាន គឺកុំឲ្យមានការលក់ផ្កានៅក្នុងសាលារៀន និងគួរដាក់ ការប្រឡងឆមាសឲ្យចំថ្ងៃទី១៤កុម្ភៈនេះតែម្ដង ការមានវិធានការទប់ស្កាត់មួយទៀត គឺការត្រួតពិនិត្យទៅតាមhotel និងផ្ទះសំណាក់នានានៅក្នុងមូលដ្ឋានខណ្ឌ។

   ដោយឡែកពាក់ព័ន្ធនឹងជំងឺថ្មីកូរ៉េណាវិញ សមាជិកក្រុមប្រឹក្សាខណ្ឌក៏បានលើកឡើង ដើម្បីឲ្យមានវិធានការបង្ការទប់ស្កាត់ផងដែរ ដោយធ្វើយ៉ាងណា ចលនាប្រជាពលរដ្ឋដែលជាអាណាព្យាបាល របស់កូន ត្រូវតែរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ បើសិនជាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងដើម្បីយើងមានវិធានការទប់ស្កាត់ជួយសង្គ្រោះបានទាន់ពេលវេលា។

    ជុំវិញការស្នើឡើងនិងដាក់ទិសដៅទប់ស្កាត់នេះ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿនបានឯកភាពចំពោះទិសដៅដែលបានដាក់ដោយក្រុមប្រឹក្សាខណ្ឌនេះ បន្ថែមពីលើនេះទៀត លោកឯក ឃុនដឿនក៏បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវតែស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងធ្វើយ៉ាងណាកុំជឿទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបានបំផុសព័ត៌មានខុសពីការពិត៕

 

 

អត្ថបទដែលជាប់ទាក់ទង