ក្រសួងព័ត៌មាន ព្រមានចាត់ការតាមច្បាប់ចំពោះសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី
ភ្នំពេញ៖អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន នៅថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងជំងឺ
រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គណនី/ទំព័រហ្វេសប៊ុក។
សូមជម្រាបជូនសាធារណជនជ្រាបថា ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងជំងឺ
រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គណនី/ទំព័រហ្វេសប៊ុក (Account /
Facebook Page) ក្នុងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ
ជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធធ្វើឱ្យមានការភាន់ច្រឡំ និងបង្កឱ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ។
ដូច្នេះដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពិត អំពីបញ្ហាជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី
(2019-nCoV) អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមអំពាវនាវដល់សាធារណជនទាំងអស់តាម
ដានព័ត៌មាននៅក្នុងគេហទំព័រ ឬទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួងសុខាភិបាល ឬ
គេហទំព័រ ឬទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រឬទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ចំពោះស្ថាប័ន អង្គភាពសារព័ត៌មាន សូមមានការប្រុងប្រយ័ត្ន នៅក្នុងការផ្សព្វផ្សាយព័ត៌មាន
អំពីការឆ្លងរីករាលដាលជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយធ្វើការផ្ទៀងផ្ទាត់ប្រភព
ព័ត៌មានជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់មុននឹងចេញផ្សាយ និងត្រូវធ្វើការកែតម្រូវឱ្យ
បានទាន់ពេលវេលានូវរាល់ព័ត៌មាន ដែលខ្លួនបានផ្សព្វផ្សាយមិនត្រឹមត្រូវគ្មានប្រភពច្បាស់លាស់អាចឈានទៅដល់មានភាពចលាចលក្នុងសង្គម។
ជនណាដែលផ្សព្វផ្សាយព័ត៌មាន ឬចែកផ្សាយបន្ត (Share) នូវព័ត៌មានមិនពិត ឬអង្គភាពសារព័ត៌មានដែលមិនព្រមកែតម្រូវ នូវការផ្សាយព័ត៌មានមិនពិត នឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។