ឆាតតាមទូរស័ព្ទ ណាត់ជួបគ្នា នៅកន្លែងបិទតែមម៉ូតូ ឃាត់ខ្លួនបានសិស្សម្នាក់រួមជាមួយកាំភ្លើងច្នៃមួយដើម នៅក្រុងបាវិត
ខេត្តស្វាយរៀងៈ
យុវជនជាសិស្សសាលាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមជាមួយនិងកាំភ្លើងកែច្នៃមួយដើម ខណៈដែលជនសង្ស័យរូបនេះ បានឆាតតាមទូរស័ព្ទជាមួយជនរងគ្រោះណាត់ជួបគ្នា នៅកន្លែងបិទតែមម៉ូតូ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហើយបាននិយាយឌឺដងដាក់គ្នា បន្ទាប់មកក៏ណាត់ ជួបគ្នា នៅក្នុងបរិវេនវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤៥នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីជនរងគ្រោះឈ្មោះ រ៉េត ចាន់លី ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិតាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចយើងថា មានឈ្មោះ សាន់ ខួច ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ២៤ ផ្លូវ០១ ភូមិទី០១ សង្កាត់ជ្រៃកោង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (បុរីផុនស៊ុយ ចោមចៅ) បានឆាតតាមទូរស័ព្ទ ណាត់ជួបគ្នា នៅកន្លែងបិទតែមម៉ូតូ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហើយបាននិយាយឌឺដងដាក់គ្នា បន្ទាប់មកក៏ណាត់ ជួបគ្នា នៅក្នុងបរិវេណវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ពេលនោះ សមត្ថកិច្ចយើង បានចុះទៅបង្ក្រាបរួច នាំខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល បាវិត ដើម្បីធ្វើការសាកសួរ នៅចំពោះមុខ។
ប្រភពដដែលបានបន្តថាៈ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាំភ្លើងឡុក កែច្នៃបាញ់គ្រាប់កង់ ខ្លួនបានទិញមកពីខេត្តសៀមរាបក្នុងតម្លៃ១.០០០.០០០ រៀល ។ ក្រោយពីបានចម្លើយសារភាពរួច សមត្ថកិច្ចយើងបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ទោស្នងការដើម្បី ធ្វើការឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕