កម្លាំងសមត្ថកិច្ចប៉ូលិសកៀនស្វាយតាម ប្រម៉ាញ់បង្រ្កាបករណីជួញដូរគ្រឿងញៀន ដល់ផ្ទះចាប់បាន២នាក់
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះថាដោយស្ដីពីករណី៖រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០២០នៅចំណុចភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាជនសង្ស័យ២នាក់ម្នាក់ឈ្មោះអ៊ុក សុភ័ស ភេទប្រុស អាយុ៣៣ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
និងម្នាក់ទៀតឈ្មោះភោគ សុខខឿន ភេទស្រី អាយុ៣៥ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន:
១/-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៤កញ្ចប់ (ធំ០១ មធ្យម០១ តូច០២)
២/-សម្ភារះសំរាប់ វិុចខ្ចប់មួយចំនួន
លោកអធិការបន្តទៀតថាកាលពីល្ងាចថ្ងៃទី៣០ខែមករានោះកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកសហការជាមួយ កំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿញៀនស្រុកកៀនស្វាយធ្វើការ ចេញល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្ដឃុំបន្ទាយដែក រួចក៏បានឃេីញឈ្មោះ អ៊ុក សុភ័ស មានការ សង្សយ៍បានហៅឈ្មោះ អ៊ុក សុភ័ស ធ្វេីការឆែកឆេរ រកឃេីញ ម្សៅក្រាមសរថ្លា សង្ស័យជា សារធាតុញៀន
ចំនួន០២កញ្ចប់ (មធ្យម០១ តូច០១) ក្រោយពីការសួរនាំរួច កម្លាំងសមត្តកច្ចបង្កេីត គណៈកម្មការចុះឆែកឆេរដល់ ផ្ទះជនសង្ស័យ ពេលទៅដល់ផ្ទជនសង្ស័យស្រាប់តែឃេីញប្រព្ធនជនសង្ស័យឈ្មោះភោគ សុខខឿន អង្គុយលេីអង្រឹង ក្រោមផ្ទះ។ ឈ្មោះភោគ សុខខឿន ពេលឃេីញសមត្តកិច្ច ក៍ក្រោកពីអង្រឹង ទៅបន្ទប់ទឹក មានការសង្ស័យកម្លាំងសមត្ថកិច្ចទៅតាម រួចអោយលោកស្រីមេភូមិ កុយ ណារិន មេមភូមិកណ្ដាល ឆែកឆេរ លើខ្លួនប្រាណឈ្មោះ ភោគ សុខខឿន តែមិនឃេីញមានថ្នាំញៀនទេ រួចកម្លាំង សមត្ថកិច្ចក៍បានបេីក គម្រាបបង្គន់ស្រាប់តែឃេីញ ថង់សមួយកញ្ចប់ ក៍យកចេញពីក្នុងបង្គន់ ឆែកឆេរមេីលក៍ឃេីញ ម្សៅក្រាមសរថ្លា សង្ស័យជាសារធាតុញៀន ០២កញ្ចប់ (ធំ១តូច១)
រួចយកជនសង្សយ័ទាំងពីរនាក់រួមទាំងវត្ថុតាងមកប៉ុស្តិ៍បន្ទាយដែក សួរនាំនៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន០៤កញ្ចប់ (ធំ០១ មធ្យម០១ តូច០២)ខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន បានទិញពីរឈ្មោះ លាក់ ភេទស្រី អាយុ២៣ ឆ្នាំ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ ។
ដើម្បីយកមកលក់បន្តតែក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសួរនាំរួចកំលាំងសមត្តកិច្ចក៍ បញ្ចូនជនសង្សយ័ទាំងពីរ រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕