ផ្ទះមិនបានរស់នៅក្នុងផ្ទះ ទុកផ្ទះចោល ត្រូវភ្លើងឆេះ
សង្កាត់គោកចក៖ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានឲ្យដឹងថា ករណីឧបទ្ទវហេតុឆេះផ្ទះ ស្ថិតនៅលើដីផ្លូវ ភូមិ វាលសង្កាត់ គោកចក ថ្ងៃទី3 ខែកុម្ភៈឆ្នាំ 2020 វេលាម៉ោង1 និង 10 នាទីរំលងអាធ្រាតមានករណីឧបទ្ទវហេតុភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ 5 ម៉ែត្រគុណ 7ម៉ែត្រកម្ពស់ 4 ម៉ែត្រ ។ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ដឹកនាំដោយលោកចៅសង្កាត់ កម្លាំងអត្តរាគមន៍ពេលយប់ ប្រជាពលរដ្ឋនិងប្រជាការពារភូមិ បាននាំគ្នាប្រើម៉ូទ័របូមទឹកបូមនិងដងទឹកជះពន្លត់ និងប្រើមធ្យោបាយឡានពន្លត់អគ្គីភ័យ 1 គ្រឿងបានពន្លត់ភ្លើងអស់ជាស្ថាពរ។
សំភារៈបាត់បង់(ផ្ទះ១ខ្នងរបស់ម្ចាស់ឈ្មោះ ម៊ិច ភេទ ស្រី មិនដឹងអាយុ រស់នៅទីក្រុងភ្នំពេញ ខួចខាត៨០%)
មូលហេតុ ៖ ដោយសារម្ចាស់ផ្ទះមិនបានរស់នៅក្នុងផ្ទះ ទុកផ្ទះចោល៕