ឡានព្រុស ស៊េរីទំនើបចងកំហឹង ជាមួយរបាំងថ្មចែកទ្រូងផ្លូវក្រឡាបផ្ងាជើងច្រង៉ាងៗ
ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីសំណាក់អាជ្ញាធរខណ្ឌបឹងកេងកងបានអោយដឹងថាមានឡានស៊េរីទំនើបពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ២AW១៣០២បានបើកបរបោះយ៉ាងលឿនដូចហោះរួចជ្រុលចង្កូតបុករបាំងថ្មចែកទ្រូងមហាវិថីម៉ៅសេទុងកែងផ្លូវ១៩៣បណ្ដាលអោយក្រឡាប់ផ្ងាជើងទ្រមេឃច្រង៉ាងៗនៅលើមហាវិថីក្នុងមូលដ្ឋានព្រុំប្រទល់រវាងសង្កាត់ទំនប់ទឹកនិងសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញកាលពីម៉ោង១១យប់នាថ្ងៃទី០២ខែកុម្ភះឆ្នាំ២០២០នេះ។ប៉ុន្តែនៅមិនទាន់ស្គាល់ឈ្មោះម្ចាស់ឡាននោះនៅឡើយទេ៕