ផ្ទះខុសច្បាប់នៅក្រុងព្រះសីហនុ ដែលនាំគ្នាសង់លេីប្រឡាយរបស់រដ្ឋ
ភ្នំពេញ៖ លោកវីល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក បានសរសេរសារលើ facebook ថា
នេះជាផ្ទះខុសច្បាប់នៅក្រុងព្រះសីហនុដែលនាំគ្នាសង់លេីប្រឡាយរបស់រដ្ឋបេីនាំគ្នាធ្វេីផ្ទះលេីប្រឡាយអស់ហេីយរឿងអីមិនទឹកលិចក្រុង។
លោកបន្តថា
ផ្ទះអស់នេះមានខ្លះសង់នៅសម័យលោកយន្តមីនជាអភិបាលខេត្តហេីយបញ្ហានៅត្រង់ថាម្ដេចអាជ្ញាធរដែនដីមិនអេីពេីពេលសង់ដំបូង ?
លោកបញ្ជាក់ថា
ការរំលោភបំពានលេីទ្រព្យសម្បត្តិសាធារណៈអាជ្ញាធរគួរតែមានវិធានការអោយបានតឹងរឹងបំផុត កុំយោគយល់ ។
បើតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ ថា រូបភាពមួយនេះ ទុកជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន វិនិច្ឆ័យ និងបញ្ចេញមតិ តាមការគួរ ។
ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ សង់លំនៅដ្ឋានរំលោភ លេីប្រឡាយទឹកនៅលេីអូរម៉ារីយ៉ូ ក្រោយពីអាជ្ញាធរចុះផ្សព្វផ្សាយ ណែនាំពីការរៀបចំអូ ប្រឡាយទឹកឡេីងវិញនោះ ពេលនេះពួកគាត់បានទទួលយល់ព្រម ដោយឲ្យខាងអាជ្ញាធរស្តារឡេីងវិញពីបញ្ហាកក់ស្ទះប្រពន្ធ័បង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ ។
គ្រាន់តែគាត់សុំពេលរុះរេី ផ្ទះរបស់គាត់ចេញ អរគុណបងប្អូនដែលសហការល្អជាមួយអាជ្ញាធរ ។
សូមបញ្ឈប់ការយកប្រព័ន្ធ/ចំណីអូរ ប្រឡាយ និងហាមដាច់ខាត រាល់ការសាងសង់សំណង់គ្រប់ប្រភេទ ។ ប្រព័ន្ធ/ចំណីអូរ ប្រឡាយ គឺជាប្រព័ន្ធរំដោះទឹក បញ្ចៀសហានិភ័យដូចជាករណីជំនន់ទឹកភ្លៀងជាដើម ។
ប្រព័ន្ធ/ចំណីអូរ ប្រឡាយ មិនមែនជាចំណាប់ខ្មាំង សម្រាប់បុគ្គលទាំងឡាយណា ចាប់យកមកគ្រប់គ្រង ដើម្បីយកមកតថ្លៃ ឬទាមទារជាប្រាក់ឬសំណងពីរដ្ឋនោះឡើយ ។
ការចាប់យកប្រព័ន្ធ/ចំណីអូរ ប្រឡាយ មកគ្រប់គ្រង និងធ្វើការសាងសង់ ជាសកម្មភាពមិនស្របច្បាប់ ហើយអាចប្រឈមមុខចំពោះមុខច្បាប់ជាធរមាន ។
ជ្រុងមួយ នៃការពិត ដែលចង់បង្ហាញអោយអ្នកបានដឹង។ មូលហេតុនៃការលិចលង់ក្រុងព្រះសីហនុ គឺដោយសារការសាងសង់សំណង់ផ្សេងៗ រំលោភចូលចំណីអូរប្រឡាយ ហេតុដូច្នេះបើយើងមិនរៀបចំប្រព័ន្ឋរំដោះទឹកជំនន់នេះបានទេ ក្រុងព្រះសីហនុ នឹងទទួលរងការលិចលង់បន្តទៀត ៕