ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ជនសង្ស័យ​ចំនួន​១ក្រុម​​ បាន​វាយ​ប្លន់​យក​ទូរស័ព្ទ ​និង​កាបូប​លុយ​ បុរស​ម្នាក់​បាន​សម្រេច​ ទាំង​កណ្តាល​រាត្រី​

135

​ ភ្នំពេញៈ​បុរស​បានចេញ​ពី​ផ្ទះ​គោលបំណង​ រក​ទៅ​ហូប​អី​មួយ​មិត្តភ័ក្ដិ​ លុះ​ដេីរ​ចេញ​ពី​ផ្ទះ​បាន​បន្តិច​ ក៍​ស្រាប់តែ​មាន​ ជនសង្ស័យ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ វាយ​ប្លន់​យក​ទូរសព្ទ​ iPhone 11pro និង​កាបូប​លុយ​យក​ទៅ​ដោយ​ សុវត្ថិភាព​ ។
​ ហេតុការណ៍​នេះ​ដែរ​ បានកេីត​ឡេីង​កាលពី​វេលា​ម៉ោង​១២​ រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ចំនុច​ផ្លូវ​ ១៦៣​ កែង​និង​ផ្លូវ​ ៤៥៦​ ដែល​ស្ថិត​នៅ​សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ ជនរងគ្រោះ​ មាន​ឈ្មោះ​ សុខ​ ហេង​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ២៥ឆ្នាំ​ មុខរបរ​ បកប្រែ​ភាសា​ចិន​ ស្នាក់នៅ​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការមន​
​ ហេីយ​របស់​ដែល​ជនសង្ស័យ​ យកទៅ​មាន​ ទូរសព្ទ​ម៉ាក​ iphone 11pro មួយគ្រឿង​ និង​កាបូប​ ដែល​មានលុយ​មួយ​ ចំនួន​ ។
​ តាម​សម្ដី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ រូប​គាត់​ត្រូវ​មិត្តភ័ក្ដិ​ តេ​ទូរសព្ទ​បបួល​មក​ញាំ​អី​នៅ​ខាង​ក្រៅ​ផ្ទះ​ ហេីយ​ពេល​នោះ​ដែរ​ រូប​គេ​ ជា​ជនរងគ្រោះ​ ក៍បាន​ដេីរ​ចេញ​ពី​ផ្ទះ​ ដោយ​ថ្មើរ​ជើង​ តាម​បណ្ដោយ​ផ្លូវ​ ៤៥៦​ ក្នុង​ទិសដៅ​ ពី​កេីត​មក​លិច​ លុះ​រូប​គាត់​ កំពុង​តែ​ដេីរ​បណ្តេីរ​ និយាយ​ទូរសព្ទ​បណ្ដើរ​ ក៏​ស្រាប់​តែ​ លេច​មុខ​ ក្រុម​ជនសង្ស័យ​ ចំនួន​៤នាក់​ ជិះ​ម៉ូតូ​ចំនួន​២គ្រឿង​ ដោយ​មួយ​គ្រឿង​ម៉ាក​ ស្កុប​ពី​ និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ បានមក​ ធ្វើ​សកម្មភាព​ វាយ​រូប​គាត់​១ដៃ​ ព្រម​ទាំង​បានលូក​យក​កាបូប​លុយ​ក្នុង​ ហោប៉ៅ​ខាង​ក្រោយ​ និង​បក្សពួក​ម្នាក់​ទៀត​ ក៍បាន​ឆក់​ទូរសព្ទ​ iphone 11pro របស់​គាត់​ ហើយ​ក្រុម​ជនសង្ស័យ​ទាំង​នោះ​ ក៍បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេ​ខ្លួន​ បាត់​អស់​តែ​ម្ដង​ ។
​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ជនសង្ស័យ​ យក​របស់​គាត់​ទៅ​អស់​ហើយ​ រូប​គាត់​ ជាជន​រងគ្រោះ​ បានខ្ចី​ទូរស័ព្ទ​អ្នក​ ដំណើរ​ដទៃទៀត​ តេរក​មិត្តភ័ក្ដិ​ ក៍ដូច​ជា​សមត្ថកិច្ច​ អោយ​មក​កន្លែង​កើត​ហេតុ​ ដេីម្បី​សួរ​នាំ​ពី​ហេតុការណ៍​ដែល​កេីត​ឡើង​ផងដែរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​ សមត្ថកិច្ច​បានមកដឹក​ យកទៅ​សាកសួរ​និង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទួល​ទំពូង​១​ ដេីម្បី​អោយ​សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​ ។

អត្ថបទដែលជាប់ទាក់ទង