សន្តិសុខលួចទូរស័ព្ទដៃ របស់សន្តិសុខដូចគ្ នាត្រូវជាប់ខ្នោះប៉ូលិស
ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ទូរស័ព្ទបានចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ក្រោយពីធ្វើសកម្មភាពលួចទូរសព្ទដៃ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ឋិតនៅតាមបណ្ដោយផ្លូវ ២៧១ភូមិសន្សំកុសលសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
ជនសង្ស័យឈ្មោះ ខឿន សារ៉ាត់ អាយុ៣០ ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ចន្លក់ក្រោម ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនសន្តិសុខGKS (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ហម ចំរើន អាយុ៣៥ឆ្នាំលំនៅក្នុងខុនដូរ៩៩៩ ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងំទពន់ទី១ ខណ្ឌ មានជ័យ មុខរបរសន្តិសុខឯកជន។
តាមសម្ដីរបស់លោក គឹម កល្យាណអធិការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកទូរសព្ទម៉ាកសាំយ៉ុងពណ៌ខៀវមកដោតសាកថ្មនៅប៉ុស្តិ័យាមក្បែរខ្លួនរួចក៏បានដេកលង់លក់ ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូគ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ពាក់ស្លាកលេខភ្នំពេញ 1 FF- 8786 មកលួចទូរសព្ទដោយជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកផ្អើលឆោឡោចាប់បានជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ជាមួយតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
