ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមេបនម្នាក់​ នាំនារីក្មេងៗអោយ រួមភេទជាមួយភ្លៀវនៅតាមផ្ទះសំណាក់​ និង​ សណ្ឋាគារ​

189

ភ្នំពេញកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន​​ ឃាត់ខ្លួនជនសង្ស័យ០១នាក់និងជនរងគ្រោះចំនួន០៦នាក់ស្រី​ (​អនីតិជន០២នាក់​)​ ករណីប្រព្រឹត្តអំពើសញ្ចារកម្ម​ (​នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ​)​ នៅចំណុច០២គោលដៅផ្សេងគ្នា

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯកថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៥ម៉០០នាទីកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ០១០..ចុះថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០របស់លោកសេងហៀងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១នាក់និងជនរងគ្រោះចំនួន០៦នាក់ស្រី(អនីតិជន០២នាក់) ករណីប្រព្រឹត្តអំពើសញ្ចារកម្ម(នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ) នៅចំណុច០២គោលដៅផ្សេងគ្នា

. នៅចំណុចភោជនីយ៍ដ្ឋានម្លប់ស្បូវមានលាភផ្លូវលេខ១០០៣កែងផ្លូវលេខ១៩៥៦ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះកេតរតនៈហៅអាហ្សាភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរនិងជនរងគ្រោះចំនួន០២នាក់ស្រី(នីតិជន)

. នៅចំណុចផ្ទះសំណាក់ស្វីតប៊ូទិកម៉ូតែល(Sweet Boutique Motel) ផ្លូវលេខ១០០៣កែងផ្លូវបេតុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខជនរងគ្រោះចំនួន០៤នាក់ស្រី(អនីតិជន០២នាក់) មកកាន់ការិយាល័យដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ

បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿងនិងបញ្ជូជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញចំណែកជនរងគ្រោះចំនួន០៦នាក់(អនីតិជន០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង