បុរសជនជាតិចិន ដែលឆ្លងមេរោគកូរ៉ូណាវីរុស នៅក្រុងព្រះសីហនុលទ្ធផលតេស្តបង្ហាញថាអវិជ្ជមាន
ភ្នំពេញ៖
ក្រោមការយកចិត្តទុកដាក់ថែទាំនិងការព្យាបាលបុរសជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាវីរុសនៅក្រុងព្រះសីហនុលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានលើកទី១។
បើយោងតាមការចុះផ្សាយរបស់ផេកហ្វេសបុកនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងក្រសួងសុខាភិបាលនៅថ្ងៃទី៥ កុម្ភ: ២០២០អោយដឹងថាជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រុងព្រះសីហនុផ្អែកតាមលទ្ធផលមន្ទីរពិសោធន៏នៃវិទ្យស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថាអវិជ្ជមានជាលេីកទី១តែយ៉ាងបុរសនេះនៅតែបន្តដាក់គាត់ក្នុងមន្ទីរពេទ្យដដែលដើម្បីបន្តតាមដានសុខភាព។
រហូតម៉ោង៦:១៥ ល្ងាច ថ្ងៃទី ៥កុម្ភ: ២០២០ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺនិងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ។
មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។
គ្រូពេទ្យថែទាំអ្នកជំងឺក៏គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។
រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ៕
