ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹងថា នៅក្នុងប្រទេសកម្ពុជា មាន រោងចក្រ សហគ្រាស និងកម្មករ កម្មការិនីកំពុងបំរើការងារ ប៉ុន្មានទេ

78

ភ្នំពេញ៖ រោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងពីជាង ៦០មូលដ្ឋាន រហូតមកដល់ ជាង១ម៉ឺន៥ពាន់មូលដ្ឋាន នាពេលបច្ចុប្បន្ន ដោយ បានស្រូបទាញកម្លាំងពលកម្ម ជិត ២លាននាក់ ព្រមទាំងបានផ្ដល់ការងារធ្វើដោយប្រយោលដល់កម្មករនិយោជិត ទាំងក្នុងស្រុក និងបរទេសជាច្រើនសែននាក់ផ្សេងទៀត ហើយក្នុងចំនួននេះ ជាង៦០ភាគរយនៃរោងចក្រ សហគ្រាសទាំងនោះ គឺមានទីតាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
នេះបើតាមបញ្ជាក់ពី លោកមាន ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ ក្នុងវគ្គផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការចុះបញ្ជីរការសមាជិកបសសនិងនិតិវិធីនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់សមាជិក បសសក្នុងមូលដ្ឋានរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៧ កុម្ភះ ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកមាន ចាន់យ៉ានិងលោកឧត្តមសេនីយ៍ឃៀង សុគន្ធាប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ។
លោកមាន ចាន់យ៉ាដាបានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាងពីរទសវត្សរ៍នេះពោលគឺចាប់តាំងពីឆ្នាំ ១៩៩៧មក ចំនួនរោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងពី៦៤ មូលដ្ឋាន រហូតមកដល់ ១៥៦៦៤មូលដ្ឋាននិងបានស្រូបទាញកម្លាំងពលកម្មពី៨២០០០នាក់ ដល់ជិត ២លាននាក់ព្រមទាំងបានផ្ដល់ការងារធ្វើដោយប្រយោលដល់កម្មករនិយោជិតទាំងក្នុងស្រុកនិងបរទេសជាច្រើនសែននាក់ផ្សេងទៀត កំពុងបំពេញការងារយ៉ាងសកម្ម ហើយចំនួន ជាង៦០ភាគរយនៃរោងចក្រសហគ្រាសទាំងនោះ គឺមានទីតាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកបន្ត ទៀតថា កម្មករនិយោជិតភាគច្រើនក្នុងប្រទេសកម្ពុជាគឺជាស្ត្រី ក្នុងអត្រាប្រមាណ៨៣ភាគរយ និងមានអាយុក្រោម ៣០ ឆ្នាំលើសពី៧២ភាគរយ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ចំណង២ និងខ្សែ ៤ ដើម្បីផ្ដល់សក្តា
នុពលក្នុងវិស័យនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិក។ លោកបញ្ជាក់ថា ចំណង២ មានន័យថា សន្តិភាពនិងការអភិវឌ្ឍដែលជាបរិស្ថានគ្របដណ្ដប់រួម ហើយមានអន្តរសកម្មភាពជាមួយគ្នាទៅវិញទៅមកមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនកម្ពុជាគ្រប់រូបនឹងភាពរីកចម្រើនរបស់ជាតិមាតុភូមិ។ ចំពោះគោលនយោបាយចុងខ្សែ៤
មានន័យថា ចុងខ្សែទី ១ ការទាក់ទាញវិនិយោគ ដើម្បីលើកកម្ពស់កំណើននិងបង្កើតការងារដល់ពលករខ្មែរ។ចុងខ្សែទី ២ លើកកម្ពស់ជីវភាពនិងផលិតផលការ
ងារ។ ចុងខ្សែទី ៣ធានាសុខមាលភាពកម្មករនិងចុងខ្សែទី៤ ការធានាលក្ខខណ្ឌការងារសមរម្យដល់កម្មករ។
លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថាគិតចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ ប ស ស បានចុះបញ្ជីកា សហគ្រាសក្នុងវិស័យឯកជន សរុបចំនួន ១៥៦៦៥ សហគ្រាសដែលមានកម្មករនិយោជិតចំនួន១៩៣៥១៤១នាក់ត្រូវបានការ ការពារពីគ្រោះថ្នាក់ការងារ ។ ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាពត្រូវបានដាក់ឲ្យដំណើរការ ចាប់ពី ខែកញ្ញាឆ្នាំ២០១៦ ដែលមកដល់ពេលនេះ ប ស ស បានចុះបញ្ជីកាសហគ្រាសក្នុងវិស័យឯកជន១១០៩៥សហគ្រាស មានកម្មករសរុបចំនួន១៩១៩១០៨នាក់និងគ្រឹះស្ថានសាធារណៈ៣៦ ស្ថាប័ន សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន៣៣៨៥០៨នាក់សរុបអ្នកទទួលផលចំនួន២២៥៧៦១៦នាក់។
ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំ ដល់ភាគីពាក់ព័ន្ធនូវការងារចំនួន៣ ចំណុចផងដែរ ក្នុងនោះ លោកស្នើអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការល្អ ដើម្បីដោះស្រាយបញ្ហាដែល សមាជិក បសស បាននិងកំពុងជួបប្រទះជាពិសេសលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដោយផ្អែកតាមច្បាប់និងយន្តការដែលមានស្រាប់ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតយើងអាចទទួលបានតាវកាលិកនិងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប ស ស ។ ទី២ ចំពោះ និយោជក ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារអោយមាន
នប្រសិទ្ធភាពខ្ពស់និងត្រូវរួសរាន់ចុះបញ្ជីកាសហគ្រាសគ្រឹះស្ថានអតិកម្មករ និយោជកនឹងត្រូវចូលរួមបង់វិភាគទានឱ្យបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រងហានិភ័យការងារនិងរបបធានារ៉ាប់រងសុខភាព ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។ លោកស្នើអោយស្នងការរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញនិងគ្រប់អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការជាមួយបេឡាជាតិរបបសង្គម អនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករកម្មការិនីស្របតាមគោលនយោបាយជាតិគាំពារសង្គមសម្រាប់រាជរដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង