ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជា សុផារ៉ា ឲ្យ ពង្រឹងច្បាប់សំណង់ ដល់អ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់

158

 

ភ្នំពេញ៖ លោក ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានអញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់​ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់​ “លេីកទី២” សរុប១២៤៩នាក់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភះឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងវគ្គផ្សព្វផ្សាយនេះ លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថាក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សូមស្វាគមន៍និងថ្លែងអំណរគុណដល់វិស្វករ ស្ថាបត្យករដែលបានចុះបញ្ជីនៅក្នុងគណះវិជ្ជាជីវៈទាំង២នេះហើយនាពេលនេះអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ វិស្វករ ស្ថាបត្យករក៏បានចូលរួមវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះជាលើកទី2សរុប១២៤៩រូប ដែលកាលពីលើកទី១ មានអ្នកចូលរួមចំនួន៦៤១រូប ដែលចាត់ទុកថានេះជាចំនួនដែលមានការកើនឡើង ហើយចំពោះអ្នកនៅសេសសល់មិនទាន់បានចូលរួមគឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះជាលើកចុងក្រោយមួយវគ្គទៀតផងដែរដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់អោយបានទូលំទូលាយជូនពួកគាត់សំដៅបង្កលក្ខណះងាយស្រួលក្នុងការអនុវត្តការងារហើយនាពេលខាងមុខក្រសួងនឹងធ្វើការផ្សព្វផ្សាយច្បាប់នេះដល់រូបវ័ន្តបុគ្គលបណ្តាក្រុមហ៊ុនដែលបានចុះបញ្ជីដូចគ្នា។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីច្បាប់សំណង់ដែលច្បាប់នេះបានធ្វើការជ្រើសរើសរកដៃគូសំរាប់ជួយគាំទ្រ ហើយដៃគូដែលមានភាពសាកសមគឺយើងជ្រើសរើសយកប្រទេសជប៉ុនដែលប្រទេសនេះចាត់ទុកថាជាប្រទេសមួយដែលមានស្តង់ដាត្រឹមត្រូវច្បាស់លាស់ហើយងាយស្រួលត្រង់ថាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយនឹងក្រសួងដីធ្លីគមនាគមន៍ទេសចរណ៍នៅប្រទេសជប៉ុនធ្លាប់បានចុះអនុស្សរណៈយោគយល់គ្នាកាលពីប៉ុន្មានឆ្នាំកន្លងមក ដូច្នេះហើយទើបយើងរៀបចំតាក់តែងច្បាប់សំណង់នេះបានដោយជោគជ័យដោយមានការជួយគាំទ្រពីអ្នកជំនាញការរបស់ជប៉ុនផងដែរ។

ច្បាប់សំណង់នេះមានគោលដៅធានាបាននូវសុវត្ថិភាពនិងភាពរឹងមាំសំរាប់សំណង់ដែលត្រូវសាងសង់និងធានាផលប្រយោជន៍ជាបុគ្គលនិងសាធារណះដែលចាត់ទុកថាគោលដៅចំបងរបស់ច្បាប់នេះគឺចង់អោយសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាពរឺមានភាពមិនរឹងមាំដែលនាំអោយមានវិបត្តិដូចដែលធ្លាប់កើតមានកន្លងមកនោះទេ គោលដៅទី២នៃច្បាប់សំណង់គឺការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំ សំណង់ដែលបានសាងសង់ត្រូវគោរពគម្លាតរវាងឯកជនទាំងសងខាង រក្សាគំលាតអោយស្របទៅតាមបទដ្ឋាននគរូបនីយកម្មនិងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។មុននឹងច្បាប់សំណង់នេះត្រូវបានរៀបចំតាក់តែងនោះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំធ្វើប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដើម្បីដកចេញនូវហេដ្ឋារចនាសម្ព័ន្ធអោយអស់ ងាយស្រួលអោយប្រជាពលរដ្ឋធ្វើសំណើសុំការសាងសង់សំណង់ដែលនេះបានផ្តល់ផលប្រយោជន៍ចំនួន២គឺ យើងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីធ្លីស្របតាមផែនការដែលបានរៀបចំ ពេលដែលសំណង់ត្រូវបានសាងសង់គឺយើងរក្សាគំលាតហើយដកចេញនូវហេដ្ឋារចនាសម្ព័ន្ធហើយនោះប្រជាពលរដ្ឋក៏មិនមានការភ័យខ្លាចរីឯរដ្ឋក៏មិនតម្រូវអោយមានការដោះស្រាយឆ្លើយតបនូវផលប៉ះពាល់ដែលសំណង់បានសង់ហើយមិនគោរពទៅតាមប្លង់គោល។

ក្នុងគោលដៅនេះហើយនៅក្នុងច្បាប់សំណង់យើងបានរៀបចំយ៉ាងដូច្នេះដើម្បីធានានូវប្រក្រតីភាពនិងចូលរួមចំណែកក្នុងការសន្សំសំចៃថវិការបស់ជាតិ ហើយប្រជាពលរដ្ឋក៏មិនមានការភិតភ័យផងដែរ។

យើងក៏បានដាក់នូវគោលដៅសំរាប់គាំទ្រដល់វិស័យអចលនទ្រព្យ គាំទ្រដល់អ្នកវិនិយោគដែលពួកគាត់ត្រូវការភាពរឹងមាំនិងជំនឿជឿជាក់។

លោកឧបនាយករដ្ឋមន្រ្តីជាសុផារ៉ាបានចាត់ទុកថាការជួបជុំគ្នានាពេលនេះគឺដើម្បីពង្រឹងច្បាប់សំណង់ដល់អ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់និងអ្នកត្រួតពិនិត្យបញ្ជាក់អំពីវិស័យសំណង់អោយបានយល់ច្បាស់អំពីច្បាប់សំណង់ងាយស្រួលក្នុងការអនុវត្តការងារអោយមានប្រសិទ្ធភាព។

ចំពោះគោលដៅដែលច្បាប់សំណង់នេះបានរៀបចំរួចនោះគឺការថែរក្សានូវបរិស្ថានល្អនិងកុំអោយសំណង់ដែលសាងសង់ឡើងនោះនាំអោយមានការប៉ះពាល់ដល់បរិស្ថានដោយរាល់សំណង់ទាំងអស់ត្រូវតែមានផ្ទៃបៃតងហើយការបង្ហូរទឹកកខ្វក់ចេញទៅក្រៅគឺត្រូវសំលាប់មេរោគមុននឹងបង្ហូរទៅកាន់ទឹកសាធារណៈធ្វើយ៉ាងណាអោយទឹកកខ្វក់នេះកាត់បន្ថយបាននូវជាតិពុលដើម្បីលើកកំពស់ដល់សុខមាលភាពនិងកិច្ចគាំពារបរិស្ថានអោយបានល្អប្រសើរ៕

 

អត្ថបទដែលជាប់ទាក់ទង