សម្តេចតេជោ អញ្ជើញស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM
ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងថ្លែងសារទៅកាន់ជនរួមជាតិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
ចំណែកក្រសួងសុខាភិបាលបានបញ្ជាក់ថា លទ្ធផលមន្ទីរពិសោធន៍ផ្លូវការដោយវិទ្យាស្ថាប៉ាស្ទ័របញ្ជាក់ថាអវិជ្ជមានដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីលេីអ្នកទេសចរណ៍២០នាក់ដែលបង្ហាញរោគសញ្ញា លេីកប៉ាល់ទេសចរណ៍ Westerdam ។
រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យអ្នកដំេណេីរទេសចរណ៍ ចេញពីកប៉ាល់ និងធ្វេីដំណេីរតាមរថយន្តក្រុងឆ្ពោះទៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដេីម្បីបន្តជិះយន្តហោះត្រលប់ទៅមាតុប្រទេសពួកគេរៀងៗខ្លួន ។
ជូនពរអ្នកកដំណេីរទាំងអស់ធ្វេីដំណេីរប្រកបដោយសុខភាពនិងសុវត្ថិភាព ៕










