នគរបាលម្នាក់ជួយសង្គ្រោះក្មេង ដែលជាប់ក្នុងផ្ទះ ពេលភ្លើងឆេះយ៉ាងខ្លាំង
ភ្នំពេញ: ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដោយសារឆ្លងចរន្តអគ្គីសនីនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៥០នាទីរំលងអាធ្រាតុនៅចំណុចផ្លូវលំ ក្រុុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នងទាំងស្រុង ដែលមានម្ចាស់ឈ្មោះហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥៣ច ផ្លូវលំ ក្រុុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន ០៨បន្ទប់ ស្មេីនឹង ០៨គ្រួសារ) និងឆេះរាលដាលដល់ផ្ទះចំនួន៤ផ្ទះនឹងសាលារៀនចំនួន២បន្ទប់។
នៅក្នុងកិច្ចប្រតិបត្តិការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន ០៥នាក់ (ក្មេង ០២នាក់ ១/ ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ០៦ឆ្នាំ ២/ ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ) ដែលស្រែកហៅជំនួសពីក្រុមពន្លត់អគ្គីភ័យ ខណះភ្លេីងកំពុងឆេះយ៉ាងខ្លាំង។
ក្រុមពន្លត់អគ្គីភ័យ បានជួយសង្គ្រោះក្មេងៗ ដែលកំពុងរងគ្រោះពីអគ្គីភ័យមួយនេះ ត្រូវបានទទួលការសាទរពី
ថ្នាក់លេី និង មហាជន ចំពោះអក្បកិរិយាមិនខ្លាចគ្រោះថ្នាក់ក្នុងភារកិច្ចរបស់ខ្លួន។
ប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យគឺ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨ឡានស្មេីនឹង៧២ម៉ែត្រគូប។រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៥ គ្រឿងមិនបានប្រេីប្រាស់ទឹក។រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០២គ្រឿងមិនបានប្រេីប្រាស់ទឹក។រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ឡាន ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង ០៤ម៉ែត្រគូប ។រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង ០៤ម៉ែត្រគូប ។
ចំពោះករណីខាងលេីនេះបានខូចខាតសម្ភារទ្រព្យសម្បត្តិមួយចំនួនធំ តែពុំមានប៉ះពាល់ដល់អាយុជិវិតប្រជាពលរដ្ឋឡេីយ៕