យោធាម្នាក់បាត់បង់ជីវិត ដោយផ្ទុះមីន នៅពេលកំពុងដើរល្បាត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ខេត្តព្រះវិហារ៖ អាជ្ញាធរមីន បានចេញប្រកាសព័ត៌មានថា នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះមីនមួយករណីបានកើតឡើងនៅចំណុចខាងត្បូងអន្លុងរាំងជើងភ្នំ៥០០ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឱ្យកងកម្លាំងយោធាម្នាក់បាត់បង់ជីវិត នៅពេលកំពុងដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សូមសំដែងមរណទុក្ខនិងសោកស្តាយដែលកងទ័ពនៅទិសប្រាសាទព្រះវិហារ បានទទួលពលីក្នុងបេសកកម្មដើរល្បាតតាមខែ្សបន្ទាត់ព្រំដែន ហើយជាន់គ្រាប់មីនសល់ពីសម័យសង្គ្រាម ។ សូមវិញ្ញាណក្ខន្ធរបស់លោកព្រិនបាលឯក ជិន ហាត់ បានទៅកាន់ឋានបរមសុខកុំឃ្លៀងឃ្លាតឡើយ៕