ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិអាមេរិកម្នាក់ ត្រូវម៉ាឡេស៊ី រកឃើញជំងឺខូវីត១៩ក្រោយចាកចេញពីនាវាWESTERDAM , កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ

56

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា  ស្នើឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញចំពោះលទ្ធផលធ្វើតេស្ដថារកឃើញវីរុសកូរ៉ូណាថ្មី​Covid-19  លើជនជាតិអាមេរិកាំងម្នាក់ក្រោយពីបានចាកចេញពីនាវាខ្នាតធំដែលចូលសំចតនៅកម្ពុជាហើយធ្វើដំណើរតាមយន្តហោះទៅម៉ាឡេស៊ី។

នៅយប់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសផ្លូវការមួយស្តីពីករណីអាជ្ញាធរម៉ាឡេស៊ីរកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំងបានចាកចេញពីនាវាWESTERDAM ដែលបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជា។

ករណីនេះក្រសួងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំWESTERDAM ក្រសួងសុខាភិបាលបានពិនិត្យយ៉ាងល្អិតល្អន់និងបានធ្វើការជាមួអង្គការសុខភាពពិភពលោកព្រមទាំងអង្គការUSCDC របស់អាមេរិកហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេសនិងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥(HR2005) របស់អង្គការសុខភាពពិភពលោក។

ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ីនូវភាពវិជ្ជមានCovid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះក្រសូងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង