ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិASEF ដល់កម្ពុជាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី

59

ភ្នំពេញ៖ស្ថានទូតជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មីជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិASEF ដល់ព្រះរាជាណាចក្រកម្ពុជា។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅលើសកលលោករដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមានអាវបំពង់៩,៣៦០សម្រាប់អាកុលសម្អាតដៃ៤៨០វ៉ែនតាការពារសុវត្ថិភាព៥៤០និងស្រោមដៃ២៤,៤០០គូជាដើម។សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ីអឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន

សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)

ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ជាមួយគ្នានេះប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

មូលនិធិអាស៊ីអឺរ៉ុប(ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរីជាអង្គភាពអចិន្ត្រៃយ៍មួយនៃកិច្ចប្រជុំអាស៊ីអឺរ៉ុប(ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌សង្គម៕

អត្ថបទដែលជាប់ទាក់ទង