ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជានិងកន្លែងទេសចរណ៍ផ្សេងទៀត

66

 

ព្រះសីហនុ៖  លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុនៅអំឡុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទានក្នុងវិស័យធុរកិច្ចនិងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ពង្រឹងផលិតភាពរបស់ខ្លួននិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជានិងកន្លែងទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែច្រើនឡើង។

លោកប្រធានក្រុមការងារបានមានប្រសាន៍ថា៖«យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះនិងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀតព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋនិងបង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្មបដិសណ្ឋារកិច្ចនិងផាសុកភាពរបស់ភ្ញៀវទេសចរ។ដូច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ានព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរកាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ»

លោកប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជាដោយសារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូតសេដ្ឋកិច្ចទេសចរណ៍។«ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុដោយអនុញ្ញាតប្រើប្រាស់កញចប់ថវិកាចំនួន៣០០លានដុល្លារដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន៣៤ខ្សែប្រជាង៩០គីឡូម៉ែត្ររួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀងលូទឹកកខ្វក់និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព»

លោកសាយសំអាល់បានគូសបញ្ជាក់បន្ថែមថា៖«យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុនិងជំរុញវិស័យទេសចរណ៍ក្នុងស្រុកនិងបង្កើតផលិតផលថ្មីៗហើយវិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត»

ក្រុមអាជីវករនិងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសម្តែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោហ៊ុនសែនដែលបានយកចិត្តកទុដាក់ខ្ពស់ចំពោះខេត្តព្រះសីហនុដោយបានវិនិយោគថវិកាដ៏ច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ដោយសារតែនៅពេលនេះការដ្ឋានស្ថាបនាផ្លូវបានដំណើរព្រមៗគ្នាបង្កឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍និងមានការហុយធូលីលោកប្រធានក្រុមការងារបានស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាយោគយល់។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជានិងក្រុមអាជីវករក៏បានជជែកពិភាក្សាលើបញ្ហាមួយចំនួនដែលខេត្តព្រះសីហនុបាននិងកំពុងជួបប្រទះក្នុងនោះរួមមានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់បញ្ហាគ្រប់គ្រងសំរាមរួមនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនទៀត។ជាមួយគ្នានេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុតំណាងឱ្យអ្នកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក៏បាននាំយកនូវសំណើមួយចំនួនដើម្បីអាជ្ញាធរខេត្តនិងរាជរដ្ឋាភិបាលជួយដំណោះស្រាយ។

ចំពោះសំណើដែលបានលើកឡើងត្រូវបានលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលយកមកពិនិត្យនិងជួយដោះស្រាយ។លោកបានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ។

លោកសាយសំអាល់បានគូសបញ្ជាក់ថា៖«យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់បងប្អូនឱ្យអស់លទ្ធភាពព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ»

អត្ថបទដែលជាប់ទាក់ទង