ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តសេរីទំនេីបបុកនារីម្នាក់ ជិះម៉ូតូបណ្ដាលបាក់ជេីង

63

 

ភ្នំពេញ : បុរសម្នាក់បេីករថយន្តម៉ែកសឺដេសពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AZ-៩៨៨៨បត់ត្រលប់ក្រោយមិនប្រយ័ត្នកៀរម៉ូតូស្គុបពីរពណ៍សពាក់ស្លាកលេខភ្នំពេញ១HU-២៣០៩បេីកដោយនារីម្នាក់បណ្ដាលដួលនិងកង់រថយន្តកិនពីលេីជេីងឆ្វេងបាក់ជេីងហេីយម្ចាស់រថយន្តភ័យបេីកគេចពីកន្លែងកេីតហេតុ កាលវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៧ តាមផ្លូវ៦០កែងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ សួន ជីវ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរបួសបាក់ជេីងឆ្វេងត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាពដឹកយកទៅកាល់ម៉ែត្រ ។

ប្រភពព័ត៍មានពីមិត្តភ័ក្រ្តជនរងគ្រោះបានអោយដឹងថាមុនកេីតហេតុគាត់ជិះម៉ូតូជាមួយមិត្តភ័ត្រផ្សេងទៀតជនរងគ្រោះជិះម៉ូតូស្គុបពីម្នាក់ឯងតាមផ្លូវ៣០ម៉ែត្រក្នយងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុមានរថយន្តម៉ែកសឺដេសពណ៍ខ្មៅសេរីទំនេីបពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AZ-៩៨៨៨បេីកបរបុរសម្នាក់ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នាតែបត់ត្រលប់ក្រោយកៀរម៉ូតូអ្នករងគ្រោះហេីយកង់រថយន្តកិនពីលេីជេីងទៀតហេីយភ្លាមម្ចាស់រថយន្តបានឈប់ចុះមេីលជនរងគ្រោះដែរតែដោយផ្លូវកកស្ទះពេកអោយម្ចាស់ឡានបេីកអេបខាងបែរជាបេីករត់គេចខ្លួនបាត់ពីកន្លែងកេីតហេតុតែបានថតស្លាកលេខរថយន្តបង្កគ្រោះចរាចរណ៍បាន១សន្លឹកដែរមុនរថយន្តគេចពីកន្លែងកេីតហេតុហេីយក៏បានផ្ដល់រូបភាពអោយនគរបាលស្រាវជ្រាវចាត់ការតាមផ្នែកជំនាញ ។

នគរបាលខណ្ឌមានជ័យផ្នែកវាស់វែងបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងរវាងរថយន្តម៉ែកសឺដេសសេរីទំនេីបពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AZ-៩៨៨៨យោងតាមសាក្សីកន្លែងកេីតហេតុថតមុនរថយន្តបេីកគេចពីកន្លែងកេីតហេតុចំណែកម្ចាស់ម៉ូតូអ្នករងគ្រោះបញ្ជូលទៅសង្រ្គោះនៅកាល់ម៉ែត្រដែរនគរបាលនិងស្រាវជ្រាវស្វែងរកអ្នកបេីកបរមកធ្វេីកំណត់ហេតុដេីម្បីសម្របសម្រួលជាមួយនិងជនរងគ្រោះ ។

អត្ថបទដែលជាប់ទាក់ទង