ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចស ខេងបញ្ជាក់ថា ជិត២ឆ្នាំ នេះសមត្ថកិច្ចរិបអូសគ្រឿងញៀនបានជាង១តោន ជាមួយនិងអំពាវនាវដល់ស្ថាប័ន តុលាការជំរុញការបើកសវនាការ លើជនសង្ស័យស៊ីជួញដូរគ្រឿងញៀន

348


ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជិត២ឆ្នាំកន្លងមកនេះ សមត្ថកិច្ចរិប អូសគ្រឿងញៀនបានជាង១តោន និងជម្រុញអោយបង្ក្រាបគ្រឿងញៀននេះបន្ត ជាមួយនិងការអំពាវនាវដល់ស្ថាប័ន តុលាការជំរុញការបើកសវនាការ ជនសង្ស័យពាក់ព័ន្ធរកស៊ីជួញដូរគ្រឿងញៀន និងអ្នកពាក់ពន្ធ័ទាំងឡាយ ឲ្យសមស្រប ទាន់ពេលវេលា និងយុត្តិធម៏ ជៀសវាងកើតចេញជាការរិះគន់។

ការបញ្ជាក់និងអំពាវនាវបែបនេះរបស់សម្តេចក្រឡាហោមបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧កុម្ភះនៅសាលារាជធានីភ្នំពេញ ក្នុងឱកាសដែលសម្តេចក្រឡាហោមនិងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានធ្វើឡើងអស់រយះពេល២ថ្ងៃនេះ។
សម្តេចក្រឡាហោមស ខេង បានគូសបញ្ជាក់ថា ជិត២ឆ្នាំមកនេះ សមត្ថកិច្ចរបស់យើងបានរិបអូសគ្រឿងញៀនបានជាង១តោន ខណៈកន្លែងធំៗត្រូវបានបង្ក្រាប ឯកន្លែងតូចគឺនៅសេសសល់ដែលត្រូវទប់ស្កាត់កុំឲ្យរីកធំ។ត្រូវបន្តបំផ្លាញការលួចលាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទីតាំងតូច ឬការរៀបចំកន្លែងផលិត កន្លែងស្តុកជាដើម។
ក្នុងឱកាសនោះដែរសម្តេចក៏បានអំពាវនាវដល់ស្ថាប័ន តុលាការជំរុញការបើកសវនាការអ្នករកស៊ីជួញដូរគ្រឿងញៀន និងអ្នកពាក់ពន្ធ័ទាំងឡាយ ឲ្យសមស្រប ទាន់ពេលវេលា និងយុត្តិធម៏ បើមិនដូច្នេះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ជំនឿ របស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេងក៏បានជម្រុញអោយអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានម៉ឺងម៉ាត់បំផុត ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើនរហូតដល់៥នាក់ក្នុងមួយថ្ងៃ ។ការជម្រុញអោយទប់ស្កាត់ បង្ការនិងស្រាវជ្រាវអោយដល់ឬសគល់នៃគ្រោះអគ្គីភ័យ ខណៈដែលប៉ុន្មានថ្ងៃជាប់គ្នានេះ មានអគ្គីភ័យឆាបឆេះជាច្រើនកន្លែង ហើយមានទ្រង់ទ្រាយធំថែមទៀត។
សម្តេចក្រឡាហោមស ខេង បានមានប្រសាសន៍
លើកឡើងទៀតថា មកដល់ពេលនេះ អ្នកដែលមានបំណងធ្វើសកម្មភាពបែបបដិវត្តពណ៌ មិនទាន់បោះបង់ចោលនៅឡើយទេ។សំរាប់យើងមិនត្រូវភ្លេចខ្លួន ព្រោះថា សកម្មភាពបដិវត្តពណ៌នេះ គេតែងតែធ្វើអាជីវកម្មលើចំណុចខ្សោយរបស់យើង។
សម្តេចក្រឡាហោម បានស្នើដល់រដ្ឋបាលគ្រប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយនូវកង្វល់ សំណើរ សំណូមពរនិងជំលោះនានាតាំងពីតូច កុំចាំដល់ធំព្រោះនៅពេលធំគេយកធ្វើជាលេស។ក្រុមប្រឆាំងតែងយកបញ្ហានេះពង្រីកឲ្យធំដើម្បីវាយប្រហាររាជរដ្ឋាភិបាល។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ឆ្នាំ២០១៩កន្លងទៅ គឺជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការ រក្សាការពារសន្តិសុខ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណះបានល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចសង្គម បានទទួលរងឥទ្ធិពល អវិជ្ជមានខ្លះៗពីសភាពការណ៏សកល និងក្នុងតំបន់ដែលមានការវិវឌ្ឍន៏កាន់តែស្មុកស្មាញដោយសារការប្រកួតប្រជែងដណ្តើមប្រៀបលើភូមិសាស្ត្រ
នយោបាយ សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិជ្ជា បញ្ហាគ្រឿងញៀន ការហូចូលយ៉ាងកំហុកនូវវត្តមានជនបរទេស និងថ្មីៗនេះមានព្យួរEBA 20%របស់សហភាពអឺរ៉ុប និងការផ្ទុះឡើងនូវវិរ៉ុសCovid . 19នៅប្រទេសចិនកាលពីចុងខែធ្នូ ដែលនាំឲ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើមយ៉ាងណាក្តី។ លោកអភិបាលបន្តថា គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាទប់ស្កាត់ បំផ្លាញឲ្យប រាជ័យទាំង   ស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់លើពួកប្រឆាំងជ្រុលនិយមដែលព្យាយាមធ្វើសកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម ហើយកំពុងបន្ត ខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យិកាន់តែសកម្មខ្លាំងក្លាថែមទៀតក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិឈរលើគោលការណ៏រដ្ឋបាលឯកភាព ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពផ្តល់ការអភិវឌ្ឍន៏ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។
នាឧិកាសនោះសម្តេចក្រឡាហោមស ខេង ក៏បានបំពាក់មេដាយ និងគ្រឿងឥស្សរយៈយសដល់មន្ត្រីដែលមានស្នាដៃក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង