លោកឃួង ស្រេង ណែនាំឱ្យក្មួយ សិស្សានុសិស្ស យកចិត្តទុកដាក់លើបញ្ហាសុខភាព និងខិតខំរៀនសូត្រអោយក្លាយជាសិស្សពូកែ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនិងលោកស្រីជា ស៊ីណា ឃួង ស្រេង នាព្រឹកថ្ងៃទី២៩ កុម្ភៈឆ្នាំ២០២០នេះ បាន អញ្ជើញក្នុងវិធី អប់រំសុខភាពមាត់ធ្មេញនិងពិនិត្យមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេ ។
ពិធីនេះបានធ្វើឡើងនៅក្នុងសាលាបឋមសិក្សាភូមិធំ
ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ហើយកុមារដែរមកទទួលនៅក្នុងកម្មវិធីអប់រំសុខភាពមាត់ធ្មេញនិងការពិនិត្យមាត់ធ្មេញនេះមានចំនួន៥០០ នាក់។
ក្នុងឱកាសនោះ ក្រៅពីការសុខភាពមាត់ធ្មេញលោកឃួង ស្រេងនិងលោកស្រីជា ស៊ីណា ឃួង ស្រេង ក៏បានជួយផ្ដល់នូវអំណោយមួយចំនួនដល់សិក្សានុសិស្សទាំង៥០០នាក់នេះផងដែរ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅមួយក្បាល ប៊ិចមួយដើម មី៥កញ្ចប់ជាមួយនឹងថ្នាំដុសធ្មេញពីរប្រអប់ផង។
លោកឃួង ស្រេងនៅក្នុងឱកាសនោះដែរ ក៏បានធ្វើការណែនាំឱ្យក្មួយសិក្សាទាំងអស់ត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាពដោយត្រូវងូតទឹកដុសធ្មេញ លាងសម្អាតរាងកាយឲ្យបានស្អាត មុនមកសាលារៀន ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សល្អមិត្តល្អ ដោយក្មួយៗជាទំពាំងត្រូវស្នងឬស្សី។
គួរបញ្ជាក់ដែរថា ចំពោះកម្មវិធីដែលបានបង្កើតឡើងនេះ មាន៣ចំណុចសំខាន់ដែលតម្រូវអោយក្មួយៗយកទៅអនុវត្ត ដើម្បីឱ្យសុខភាពមាត់ធ្មេញរបស់កុមាររឹងមាំ
ក្នុងនោះរួមមាន ត្រូវដុសធ្មេញជាមួយថ្នាំដុះធ្មេញ មានជាតិហ្វូអឺរាយអោយបាន២ដងក្នុងមួយថ្ងៃ ។ជៀសវាង
អាហារសម្រន់និងភេសជ្ជៈដែលមានជាតិស្ករខ្លាំង ត្រូវទៅជួបទន្តពេទ្យទន្តពេទ្យជាប្រចាំ ដើម្បីថែទាំធ្មេញ។
ចំពោះការពិនិត្យសុខភាពមាត់ធ្មេញធ្វើការបែងចែកការថែទាំជា៣ កម្រិតដោយអាស្រ័យតាមតម្រូវការរបស់កុមារ ក្នុងនោះកម្រិតទី១ ការពិនិត្យសុខភាពមាត់ធ្មេញនិងលាបថ្នាំការពារ (ស៊ីលវើដាយម៉ាញភូអរ៉ាយ)
ដើម្បីជួយបញ្ចប់ការរីកធំនៃរោគពុកមាត់ពុកធ្មេញ ។កម្រិត២ កុមារអាចទទួលការបិទប៉ះធ្មេញដោយគ្មានការឆាបធ្មេញនឹងការបិទការពារលើធ្មេញស្រុកខាងក្រោយ។ កម្រិត៣ គឺការព្យាបាលកម្រិតខ្ពស់ដែលរួមមាន ការប៉ះធ្មេញមុខឲ្យស្រស់ស្អាត ការព្យាបាលធ្មេញនិងការដកធ្មេញដែលខូចខ្លាំង។
គួរបញ្ជាក់ទៀតថា ក្នុងឱកាសនោះដែរ លោកឃួង ស្រេងនិងលោកស្រីក៏បានជួយឧបត្តមលើការសាងសង់បង្គន់អនាម័យចំនួន៤បន្ទប់និងបន្ទប់លាងដៃមួយបន្ទប់ដល់ សាលាបឋមសិក្សាភូមិធំនេះផងដែរ ៕