ក្មេងម្នាក់ឆេះស្លាប់ក្នុងភ្លើង និងបីនាក់ទៀត ឪពុករបួសធ្ងន់ កូនស្រីរបួសធ្ងន់ ម្ដាយរបួសស្រាល
ព្រៃវែង: អគ្គិភ័យដ៍រន្ធត់ នៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ខេត្តព្រវែង បណ្ដាលឲ្យក្មេងប្រុសម្នាក់បានស្លាប់ក្នុងភ្លក់ភ្លើង ចំណែកឪពុក របួសធ្ងន់កូនស្រីរបួសធ្ងន់ ម្ដាយរបួសស្រាល ត្រូវសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ដោយហេតុការណ៍នេះកើតទ្បើងនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
មិនទាន់កំណត់ថា ភ្លើងឆេះដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ប៉ុន្តែអ្នកជិតខាងបានប្រាប់ថា ឪពុកក្មេងដែលស្លាប់ មានរបរជាជាងជុសជួលម៉ូតូ ហើយមានលក់សាំងផងដែរ ទើបបណ្ដាលមានអគ្គិភ័យបែបនេះកើតឡើង៕
