បក្ខពួកជាជនស័ង្សយកាច់សោលួចយកម៉ូតូ ឆ្លងខេត្ត ត្រូវអស់ល័ក្ខនៅខេត្តបាត់ដំបង
បាត់ដំបង៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមជាមួយកម្លាំងនគរបាល ក្រុមអន្តរាគមន៍ បង្ការបង្រ្កាប នៃស្នងការដ្ឋានបានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស កាច់សោលួចយកម៉ូតូ មួយករណី នៅចំណុចក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យ ១នាក់។ ជនសង្ស័យត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលពីថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្នុងផែនដោយមានលោកវរសេនីយ៍ទោឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមជាមួយកម្លាំងនគរបាល ក្រុមអន្តរាគមន៍ បង្ការបង្រ្កាប នៃស្នងការដ្ឋានបានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោលួចយកម៉ូតូ )មួយករណី នៅចំណុចក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យ ១នាក់ឈ្មោះ ផុន សុភា ហៅភាភេទប្រុសអាយុ ២៦ ឆ្នាំមានទីលំនៅភូមិត្នោតជុំ ឃុំកោះ ស្រុកពញាឮ ខេត្តកណ្ដាល ជាបក្ខពួកជនសង័្សយក្នុងករណីដ៏សកម្មខាងលើក្នុងចំណោមបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន។
ក្នុងការឃាត់ខ្លួននេះ បានដកហូតវត្ថុតាងរួមមាន ៖ កូនសោម៉ូតូចំនួន ៤គ្រាប់ កូនសោដែក ( រាងអក្សរតេ T ) ចំនួន ១ដើម កូនសោដែក ( រាងអក្សរ L ) ចំនួន ១ដើម តួណឺវីសដែក ដងជ័រ ចំនួន ១ដើម ស៊ីមកាតទូរស័ព្ទចំនួន១ ខ្ចៅ( សម្រាប់ចាប់ស្លាកលេខម៉ូតូ ) ចំនួន ១
អាវនិងខោដែលពាក់ធ្វើសកម្មភាពកន្លងមកចំនួន១។
ក្នុងករណីខាងលើនេះលោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថា ជនសង័្សយខាងលើរួមជាមួយបក្ខពួករបស់គេដែលកំពុងរត់(គេចខ្លួន)ធ្លាប់ធ្វើសកម្មភាព (កាច់សោលួចយកម៉ូតូ) នៅខេត្តបាត់ដំបងយ៉ាងសកម្មនាពេលកន្លងមក ដែលមុខសញ្ញាទាំងនេះជាមុខសញ្ញា (ឆ្លងខេត្ត) ចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាលមកធ្វើសកម្មភាពនៅខេត្តបាត់ដំបង ពេលធ្វើបានភ្លាម(ជិះ) យកទៅលក់នៅ(ភ្នំពេញ)ភ្លាមៗ ហើយជនសង័្សយ ប្រើប្រាស់ការ(ឃ្លាំមើល)អំពីការធ្វេសប្រហែសរបស់ម្ចាស់(ទ្រព្យ) តែបន្តិចគឺពួកគធ្វើសកម្មភាព(បានសម្រេចភ្លាម)។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌបានអំពាវនាវចំពោះមហារជនជា (ម្ចាស់ទ្រព្យ) សូមមេត្តាមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះទ្រព្យសមត្តិរបស់ខ្លួន ព្រោះថាតែយើងបាត់ការប្រុងប្រយ័ត្នតែបន្តិច ជនសង័្យយពិតជាធ្វើសកម្មភាពបានសម្រេចភ្លាមតែម្តង ហើយនៅពេលដែលទ្រព្យសម្បត្តិ បាត់បង់ទៅហើយ នោះមិនមែនជាការងាយស្រួលទេ ក្នុងការស្រាវជ្រាវរកមកវិញនោះ គឺជាការលំបាកណាស់។ ជាមួយនេះដែរលោកស្នើសុំឲ្យមានការចូលរួម សហការផ្តល់ព័ត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាល ក្នុងករណីមានអំពើល្មើសច្បាប់ណាមួយកើតឡើង។
ជនសង្ស័យរួមទាំងវត្ថុតាង ខាងលើការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕