ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកិច្ចការនារីបញ្ជ្រាប់យេនឌ័រនារី នៅរដ្ឋភា ក្នុងឱកាសប្រារព្ធខួបលើកទី១០៩ ទិវាអន្ដរជាតិ៨មីនា

56

ភ្នំពេញ៖. អាណត្តិថ្មីនេះក្រសួងកិច្ចការនារី នឹងបន្តពង្រឹងសមត្ថភាព ក្នុងភាពជាអ្នកដឹកនាំដល់ ស្ត្រីទាំង ក្នុងវិស័យ នយោបាយសង្គម និងវិស័យដ្ឋកិច្ចទាំង នៅក្នុងប្រទេស និងថ្នាក់តំបន់។ លោកស្រី អ៊ុឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់បែបនេះ នៅក្នុង ពិធីចូលជួបសម្ដែងការគួសម ជាមួយសម្ដេចអគ្គមហាពញាចក្រីកិត្ដិបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុឱកាសប្រារព្ធពិធីអបអរសាទរខួបទី១០៩ទិវាអន្ដរជាតិនារី០៨មីនា ឆ្នាំ២០២០ នៅរដ្ឋសភា ។ កាលពីថ្ងៃទី០៤ មីនា ឆ្នាំ២០២០ ។
លោកស្រី អ៊ុឹង កន្ថាផាវី បានបញ្ជាក់ថា៖ ដើម្បី ឆ្លើយតបទៅ នឹងសកលភាវូប នីយកម្ម ក្រសួងកិច្ចការ នារី នឹងយកចិត្ត ទុកដាក់ទៅលើការកសាងសមត្ថភាពធនធានមនុស្សជាពិសេសស្ដ្រី ដើម្បីចូលរួមប្រកួត ប្រជែង និងប្រកបដោយនវានុវត្តន៍ ក្នុងទីផ្សារការងារក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនិងការសិក្សា ដើម្បីក្លាយទៅជា សហគ្រិន និងបុគ្គលិកដ៏ជោគជ័យ ដើម្បីរក្សាកំណើន សេដ្ឋកិច្ចកម្ពុជា។ ដូចគ្នានេះផងដែរពួកយើង នឹងបន្តយកចិត្តទុក ដាក់លើការបង្កើនសក្តានុពលសេដ្ឋកិច្ចចំពោះស្ត្រី ដើម្បីរួមចំណែកការកាត់បន្ថយភាពងាយ រងគ្រោះរបស់ពួកគេនិងពង្រឹងភាពអង់អាចរបស់ស្ត្រី ក្នុងតួនាទីជាដៃគូដ៏មានតម្លៃជាមួយបុរសក្នុងសង្គម។
លោកស្រី អ៊ុឹង កន្ថាផាវី បានបញ្ជាក់ថា៖ ដើម្បីអនុវត្តផែនការនេះក្រសួងសហការជាមួយ ក្រសួងពាក់ព័ន្ធ ដើម្បីបន្តអប់រំ និងផ្សព្វផ្សាយព័ត៌មាន ដល់ស្ត្រីពាក់ព័ន្ធ នឹងច្បាប់ដូចជាច្បាប់ការងារ ដើម្បីការ ពារសិទ្ធិរបស់ពួកគេរួមទាំងបន្តអនុវត្តសកម្មភាពលើក កម្ពស់ ជីវភាពរស់នៅរបស់បងប្អូនស្ត្រី នៅតាមជន បទឱ្យមានជំនាញវិជ្ជាជីវៈ ដើម្បីប្រកបមុខរបរកសិកម្ម ក៏ដោយមិនកសិកម្មក៏ដោយឱ្យស៊ីសង្វាក់ទៅនឹងតម្រូវ ការទីផ្សារសម្រាប់ផលិតផលនិង អាជីវកម្មរបស់ពួក គេ។
សម្ដេអគ្គមហាពញាចក្រីកិត្ដិបណ្ឌិត ហេង សំរិន បាន បញ្ជាក់ថា៖ ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី ត្រូវបន្ដចូលរួមជាមួយ នឹងក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តគោល នយោបាយថ្មី របស់រាជរដ្ឋាភិបាលកម្ពុជាពោល គឺ គោលនយោបាយគាំពារសង្គម ដើម្បីធានាថា មិនទុក នរណាម្នាក់ ឱ្យនៅឯកោហើយធានាថាស្ត្រីមាន ផ្ទៃ ពោះក្មេងស្រីនិង ក្រុមងាយរងគ្រោះ ទទួលបាន អត្ថប្រយោជន៍ ពីកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់ ប្រទេស ជាតិយើង ។ ក្រសួងកិច្ចការនារី ត្រូវបន្ដសហការជា មួយស្ថាប័នពាក់ព័ន្ធ ចូលរួមលុបបំបាត់ អំពើហិង្សាលើស្ត្រី និងកុមារ និងបន្ដសហការជាមួយក្រសួងពាក់ព័ន្ធ នឹងបន្តពង្រឹងការអនុវត្តផែនការស្តីពីការទប់ ស្កាត់ រាល់ទម្រង់ នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី
២០២០-២០២៣ និងលើកកម្ពស់សីលធម៌សង្គមតម្លៃ ស្ត្រី និងគ្រួសារខ្មែរ។ យើងនឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះសង្គម និងការអប់រំមូលដ្ឋាន ក្នុងគោលដៅ ដើម្បី ផ្លាស់ប្តូរផ្នត់គំនិតសង្គមដោយប្រឆាំងនឹងការ រើស អើងចំពោះស្ត្រីភេទការទទួលខុសត្រូវខ្ពស់នៃ ការ ពិសារគ្រឿងស្រវឹង និងបង្ក្រាបការ ប្រើប្រាស់ គ្រឿងញៀន។ ក្រសួងនឹងពង្រីកការអនុវត្ត កម្ម វិធី៑ “អប់រំ កូនតាម បែប វិជ្ជមានរួមទាំង សហការជាមួយ នឹង ក្រុមគ្រួសារនៅគ្រប់មជ្ឈដ្ឋានដើម្បីអនុវត្ត ផែនការនេះ។ ចំពោះ បញ្ហាអំពើហិង្សាក្នុងគ្រួសារពួកយើង នឹង បន្តពង្រឹងវប្បធម៌សន្ទនា ដើម្បី ដោះ ស្រាយជំលោះ និងពង្រីកយុទ្ធនាការបុរសល្អ។ បញ្ហាមួយទៀត ដែលយើង គួរតែចាប់អារម្មណ៍ គឺឥរិយា បថ យុវវ័យក្នុងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាពួក យើង នឹងបំផុសឱ្យយុវវ័យឱ្យប្រើប្រាស់ប្រព័ន្ធ បច្ចេក វិទ្យាឱ្យមានទំនួលខុសត្រូវខ្ពស់ដោយមិនប្រាសចាកពីទិសដៅនៃការអប់រំ ព័ត៌មាននិងចំណេះដឹង ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង