សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩
ភ្នំពេញ៖នៅមុននេះបន្តិច ក្នុងពេលថ្លែងសុន្ទរកថាបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ឋាគារសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា ការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។
ជាថ្មីម្តងទៀត សម្តេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីនៅប្រទេស កម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទង នឹង វីរុសនេះក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អនោះទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានយកបញ្ហាជំងឺ កូវីដ១៩ ជាកិច្ចការទី១ ដែលត្រូវចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា។
ក្នុងនោះឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមឲ្យការអនុវត្តនូវការស្វាគមន៍គ្នាដោយការលើកដៃសំពះ ជំនួសឲ្យការចាប់ដៃវិញ ពីព្រោះជំងឺកូវីដ១៩ អាចឆ្លងតាមរយៈការចាប់ដៃ ហើយម្យ៉ាងវិញទៀតការគោរពសំពះគ្នាជាប្រពៃណីជាតិខ្មែរយើងផងដែរ។ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តកិច្ចការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយការអនុវត្តចាប់ពីប្រជាពលរដ្ឋ១នាក់ រហូតដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល៕