ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក នឹង គាំទ្រ ប្រទេសក្រីក្រ និង​ប្រទេសទាំងឡាយណា ដែលជួបហានិភ័យខ្ពស់ ជំងឺ ខូវីដ-១៩

89

ទីក្រុងវ៉ាស៊ីនតោន៖
ក្រុមធនាគារពិភពលោក​ ប្រកាសកញ្ចប់ហិរញ្ញវត្ថុបន្ទាន់
ចំនួន ១២ប៊ីលានដុល្លារអាមេរិក សម្រាប់ជួយ​ដល់ការឆ្លើយតបទៅនឹងការសាយភាយជំងឺ ខូវិដ-១៩ នៅតាម​ប្រទេស
វិធានការពន្លឿនការធ្វើហិរញ្ញប្បទាន​ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០០២ ។

ស្របពេល​ដែលជាង ៦០ប្រទេស មានការរាលដាលជំងឺ ខូវិដ-១៩ ក្រុមធនាគារពិភពលោក​ កំពុងដាក់ចេញកញ្ចប់ហិរញ្ញប្បទានជំហានដំបូងមួយ ដែលមានទឹកប្រាក់ ១២ប៊ីលាន​ដុល្លារ​អាមេរិក សម្រាប់​ជាវិធានការបន្ទាន់ ដើម្បីជួយ​ដល់​បណ្តាប្រទេសនានា ក្នុងការលៃលកជាមួយផលប៉ះទង្គិចផ្នែកសុខាភិ
បាល និង​សេដ្ឋកិច្ច ដោយសារតែការផ្ទុះជំងឺនេះ​លើសាកលលោក។ កញ្ចប់ហិរញ្ញប្បទាននេះ​ មានគោលដៅជួយប្រទេសសមាជិកឱ្យមាន លទ្ធភាពចាត់វិធានការមានប្រសិទ្ធភាព តាមភាពជាក់ស្តែង ក្នុង​ការ​ឆ្លើយតប ក៏ដូចជាក្នុង​ការកាត់បន្ថយ ​ផលប៉ះទង្គិចធ្ងន់ធ្ងរ​ ដែលបង្កដោយជំងឺ ខូវិដ-១៩ (ឬវិរុសកូរ៉ូណា)។

តាមរយៈ​កញ្ចប់​វិធានការពន្លឿនហិរញ្ញប្បទាននេះ ក្រុមធនាគារពិភពលោក​ នឹងជួយបណ្តាប្រទេសពង្រឹងប្រព័ន្ធសុខា
ភិបាលរបស់ខ្លួន រួមក្នុងនោះមាន​លទ្ធភាពកាន់តែប្រសើរក្នុងការទទួល​បាន​សេវាសុខាភិបាល ដើម្បីការពារប្រជាជនពី​ការ​រាលដាល​នៃជំងឺនេះ, ពង្រឹង​ការ​អង្កេតតាមដាន​ជំងឺ,​ បង្កើន​កិច្ច​អន្តរាគមន៍​សុខាភិបាលសាធារណៈ, និង​សហការជាមួយ​វិស័យឯកជន​ដើម្បីឈាន​ទៅ​កាត់​បន្ថយ​ផល​ ប៉ះអង្គិចរបស់ជំងឺនេះទៅលើសេដ្ឋកិច្ច។ កញ្ចប់ហិរញ្ញប្បទាននេះ អាចដកយកទៅប្រើប្រាស់បានតាមរយៈយន្តការ “សមាគមអភិវឌ្ឍន៍អន្តរជាតិ/IDA”, “ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និង​ការ​អភិវឌ្ឍ/IBRD” និង​ “សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ/IFC” ក្រោមកិច្ច​សម្រប​សម្រួល​គ្នា​ក្នុង​កម្រិត​សាកល ​ដើម្បីជួយ​អន្តរគមន៍​ដល់​ការ​ឆ្លើយ​តប​នៅតាម​ប្រទេសនានា។

កញ្ចប់ហិរញ្ញប្បទាន​សម្រាប់​ទ្រទ្រង់ការឆ្លើយតបជំងឺ ខូវិដ-១៩ នេះ នឹង​មានធនធាន​ដំបូង ១២ប៊ីលានដុល្លារអាមេរិក — ក្នុងនោះ ៨ប៊ីលានដុល្លារជាចំនួន​ថ្មី — ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​តាម​យន្តការ​ពន្លឿន។ ក្នុង​កញ្ចប់​នេះ​រួមមានដល់​ទៅ ២,៧ប៊ីលានដុល្លារ​ ជា​ហិរញ្ញប្បទាន​ថ្មី​ពី IBRD; ១,៣ប៊ីលានដុល្លារ ពី IDA ដែលត្រូវ​បានបំពេញបន្ថែម ពីការធ្វើអាទិភាពឡើងវិញនូវថវិកា ២ប៊ីលានដុល្លារដែល​មាន​ស្រាប់​នៅក្នុង​កញ្ចប់កម្មវិធី​របស់​ធនាគារពិភពលោក និង​៦ប៊ីលានដុល្លារ​ មក​ពី IFC ក្នុងនោះរួមមាន ២ប៊ីលាន​ដុល្លារ ពីមូលនិធិទ្រទ្រង់ពាណិជ្ជកម្ម​ ដែលមានស្រាប់ ផង​ដែរ។ កញ្ចប់ហិរញ្ញប្បទាននេះក៏មានអមមកជាមួយនូវ​ការ​ផ្តល់​ ប្រឹក្សាគោលនយោបាយ និង​ជំនួយបច្ចេកទេស ដែលផ្អែកលើ​ជំនាញឯកទេស​ លើសាកលលោក និង​ចំណេះដឹង នៅក្នុងស្រុកតាមប្រទេសនីមួយៗ ដែរ។

លោក ដេវិដ ម៉ាលប៉ាស់ ប្រធាន​ធនាគារពិភពលោក មាន​ប្រសាសន៍ថា៖ «ពេលនេះ យើងកំពុងតែខិតខំ ធ្វើការឆ្លើយតបឱ្យបានរហ័សរហួន និងដោយភាពបត់បែន ដោយ​ផ្អែកលើតម្រូវការ​នៅតាម​ប្រទេស ក្នុង​ការ​លៃលក​ជាមួយ​ ការសាយភាពរបស់ជំងឺ ខូវិដ-១៩។ នៅក្នុងនេះ យើង​មាន​វិធានការធ្វើ​ហិរញ្ញប្បទានបន្ទាន់, ការផ្តល់​ប្រឹក្សា​គោលនយោបាយ​ និង​ជំនួយបច្ចេកទេស ដោយ​ប្រើ​ប្រាស់​ឧបករណ៍ និង​ជំនាញឯកទេស​​ដែលធនាគារពិភពលោកមាន​ស្រាប់ ដើម្បី​ជួយ​ប្រទេសនានា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិមួយនេះ។»

កញ្ចប់ហិរញ្ញប្បទាននេះ​ នឹងផ្តល់ជំនួយឥតសំណង និង​ឥណទានមានការប្រាក់ទាប​ ពី IDA ដល់​ប្រទេស​មាន​ចំណូលទាប និង​ ឥណទានពី IBRD សម្រាប់​ប្រទេស​មាន ចំណូលមធ្យម ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ ប្រតិបត្តិការរបស់ធនាគារ លើមូលដ្ឋានពន្លឿនការ​អនុម័ត​ លើការផ្តល់ហិរញ្ញប្បទាន។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) ដែលជាសាខា​វិស័យឯកជន​ របស់ធនាគារពិភពលោក នឹង​ផ្តល់​ការ​គាំទ្រ​ចាំបាច់​ដល់​ អតិថិជនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យ​ពួកគេអាចបន្ត ប្រតិបត្តិការអាជីវកម្ម និង​រក្សា​ការ​ងារ​ បាន​តទៅទៀត។

​ធនាគារពិភពលោកនឹង​មាន​ ចង្កោមអន្តរាគមន៍ ផ្សេងទៀតសម្រាប់ជួយ ពង្រឹងសេវាសុខាភិបាល និង​ការថែទាំសុខភាព​បឋម,​ ពង្រឹង​ការ​អង្កេត​តាម​ដាន​ជំងឺ និង​ការ​រាយការណ៍អំពី​ស្ថាន​ភាពជំងឺ, ជំរុញ​ការ​ចូល​ពាក់​ព័ន្ធ​របស់​ សហគមន៍ដើម្បីរក្សាឱ្យបាននូវទំនុកចិត្ត​របស់​ សាធារណៈ, និង​ធ្វើ​ឱ្យ​កាន់​តែប្រសើរឡើងនូវ​លទ្ធភាព​ របស់អ្នកជំងឺក្រីក្រក្នុងការ ទទួលបានការព្យាបាលជំងឺ។ ​ធនាគារពិភពលោក ក៏នឹងផ្តល់ប្រឹក្សាគោលនយោបាយ និង​ជំនួយ​បច្ចេកទេស​ ដល់បណ្តាប្រទេស នៅ​ក្នុង​ការ​រក​ជំនាញ​ឯកទេស​លំដាប់ សាកលសម្រាប់ឆ្លើយតប ក្នុងស្ថានភាពបច្ចុប្បន្ន។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នឹងធ្វើ​ការ​ជាមួយ​ធនាគារពាណិជ្ជកម្ម ជាអតិថិជនរបស់ខ្លួន ក្នុង​ទិសដៅ​ពង្រីក​សេវា​ផ្តល់​ហិរញ្ញប្បទានពាណិជ្ជកម្ម និង​ទុន​សម្រាប់​ប្រតិបត្តិការ។ ស្ថាប័នមួយនេះក៏នឹង​ផ្តល់​ ការគាំពារផ្ទាល់ដល់អតិថិជនសាជីវកម្មរបស់​ខ្លួន​ផងដែរ — ដោយ​ផ្តោតសំខាន់​លើ​វិស័យ​យុទ្ធសាស្ត្រ រួម​មាន​ផ្នែក​បរិក្ខារពេទ្យ និង​ថ្នាំពេទ្យ — ដើម្បីធ្វើយ៉ាងណា​ឱ្យ​ច្រវាក់​ ផ្គត់ផ្គង់មានស្ថិរភាព និង​កំហិតហានិភ័យ​ដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ នៅទាបបំបផុត។ ដំណោះស្រាយទាំងនេះនឹង​​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ ដោយបទពិសោធន៍ា របស់ព្រឹត្តិការណ៍ប្រហាក់ប្រហែលនេះ ដែលធ្លប់មានពីមុនមក អម​ដោយ​គោលដៅ​ឈាន​ទៅ​កាត់​បន្ថយ​ ផលប៉ះទង្គិចអវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និង​សង្គម ដោយសារជំងឺ ខូវិដ-១៩ នៅទូទាំងសាកលលោក។

ប្រទេសទាំងអស់ប្រឈមហានិភ័យ និង​ភាពងាយរងគ្រោះ​ដោយសារជំងឺ ខូវិដ-១៩ ក្នុងកម្រិតខុសៗគ្នា ហើយដូច្នេះ​ ក៏មានតម្រូវការ​ឱ្យ​មាន ការឧបត្ថម្ភគាំទ្រក្នុងផ្សេងៗគ្នាដែរ។ ​ធនាគារពិភពលោក នឹងធ្វើអាទិភាពការគាំទ្រ សម្រាប់ប្រទេសក្រីក្រ និង​ប្រទេសទាំងឡាយណា ដែលជួបហានិភ័យខ្ពស់ ប៉ុន្តែខ្វះសមត្ថភាព ក្នុងការឆ្លើយតប។ ក្នុងខណៈដែលជំងឺ ខូវិដ-១៩ នៅតែបន្តសាយភាព​ ហើយ​ផលប៉ះទង្គិច​របស់​វា​ចេះ​តែវិវត្ត​ប្រែប្រួល​ ធនាគារពិភពលោក​ នឹងធ្វើត្រៀមខ្លួនកែសម្រួលវិធីសាស្ត្រ និង​ធន​ធាន​របស់​ខ្លួន​ គ្រប់កាលៈទេសៈ តាម​ភាពចាំបាច់។

ធនាគារពិភពលោក កំពុងតែសកម្ម ក្នុងការសហការជាមួយបណ្តាស្ថាប័ន អន្តរជតិ និង​អាជ្ញាធរ តាមប្រទេស នៅ​ក្នុង​ការ​ជួយ​សម្របសម្រួល​ វិធានការឆ្លើយតប ជាលក្ខណៈសាកល ទៅនឹងជំងឺនេះ៕

ហហហ

អត្ថបទដែលជាប់ទាក់ទង