ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនឡើងដើមត្នោត ដាច់ខ្សែចងបង្អោង ធ្លាក់សង្កត់ម្តាយ អង្គុយនៅខាងក្រោ ស្លាប់ នៅចំណុចខាងក្រោ​យផ្ទះ

64

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍​ ទី៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ និង៥៥ នាទី មានករណីមនុស្សធ្លាក់ពីលើដើមត្នោត នៅចំណុចខាងក្រោយផ្ទះ ចម្ងាយប្រហែល៣០ ម៉ែត្រ ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្លាប់។ ជនរងគ្រោះ ឈ្មោះ តឹក លី ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មូលហេតុបណ្តាលមកពីម្តាយ ជនរងគ្រោះបានប្រើកូនប្រុសអាយុ ១៣ ឆ្នាំ ឲ្យឡើងកាប់ដើមត្នោត លុះពេលឡើងដល់ខាងលើ ក៏បានដាច់ខ្សែចងបង្អោង បណ្ដាលឲ្យធ្លាក់ក្មេងប្រុសនោះ មកលើម្ដាយដែលអង្គុយចាំ នៅខាងក្រោម និងបណ្ដាលឲ្យស្លាប់ភ្លាមៗ៕

ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង