លោក ខៀវ កាញារីទ្ធ ថា បាត់ម៉ោងធ្វើការ អញមិនដឹង តែបាត់លុយប្រាក់ខែ ស្រែកពេញហ្វេសប៊ុក
ភ្នំពេញ៖ វាចាលើផេកហ្វេសប៊ុកផ្លូវការ Kanharith Khieu នៅថ្ងៃទី៦មីនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាស់តឿនមន្រ្តីក្រោមឱវាទមួយចំនួន ពេលបាត់ប្រាក់ខែតែ ៥កាក់ នាំគ្នាស្រែកបែកហ្វេសប៊ុក ខណៈមន្រ្តីមួយចំនួនោះ មិនគោរពម៉ោងធ្វើការ បាត់ម៉ោងធ្វើការ អញមិនដឹង។
លោករដ្ឋមន្រ្តីបានថ្លែងថា “ប្រហែលឃើញ ឯ.ឧ. លី វ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវណ្ណភូមិ របស់ថៃស្ងាត់ជ្រងំ ទើបម៉ោង ៨ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មាន ស្ងាត់ជ្រងំ កុំឲ្យចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រី ក៏អត់ទ្វារបើកចូលធ្វើការដែរ ។ ចង់ធ្វើធំ តែមិនចេះ ទទួលខុសត្រូវ ។ បាត់ប្រាក់ខែតែ ៥ កាក់ស្រែកបែកហ្វេសប៊ុក ។ បាត់ម៉ោងធ្វើការ អញមិនដឹង !” ៕