ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងមុខងារ អះអាងថា ការប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីបើក ប្រាក់បៀវត្សន៍ធ្វើឲ្យគ្មានមន្រ្តីខ្មោចទៀតនោះទេ

135


ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈ លោក យក់ ប៊ុនណា បានអះអាងថា តាមរយៈការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលក្នុងការបង្កើតឲ្យមានការបើកប្រាក់បៀវត្សន៍មន្រ្តីរាជការនៅតាមធនាគារ បានធ្វើឲ្យគ្មានមន្រ្តីខ្មោចទៀតនោះទេ គឺបានន័យថាលុះត្រាតែមន្រ្តីម្នាក់ៗមានគណនេយ្យផ្ទាល់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ក្រសួងមុខងារសាធារណ នៅព្រឹកថ្ងៃទី០៩ មីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក យក់ ប៊ុនណា បានមានប្រសាសន៍ថា នៅពេលដែលយើងរុញការងារនេះទៅ។ ការងារនេះគឺដូចជាការធ្វើជំរឿនមន្រ្តីរាជការ ដោយជំរុសអ្នកមានតែឈ្មោះ តែអត់មានមនុស្សធ្វើការងារពិតប្រាកដ។
លោក បានបន្តថា មន្រ្តីរាជការយើងបច្ចុប្បន្នសុទ្ធតែមានគណនេយ្យនៅក្នុងធនាគារហើយប្រាក់ខែត្រូវផ្ទេរទៅក្នុងគណនេយ្យរបស់ពួកគាត់ ទាំងស្រុងដោយគ្មានការបារម្ភថាមានគេកាត់លុយនោះទេ ។
លោកបានបន្ថែមទៀតថា ដោយឡែកការកាត់ពន្ធប្រាក់បៀវត្សន៍ក៏មានការងាយស្រួលផងដែរ ដោយយើងកាត់ពន្ធដោយស្វ័យប្រវត្តិនៅក្នុងធនាគារ ។ លោក បន្ដថា៖ ក្រសួងមុខងារសាធារណៈ ធ្វើការជាមួយពន្ធដារ និងខាងរតនាគារជាតិ ដើម្បីធ្វើការងារនេះឲ្យមានតម្លាភាព និងយុត្តិធម៌បំផុត ៕មន្រ្តីជាន់ខ្ពស់ក្រសួងមុខងារ អះអាងថា ការប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីបើក ប្រាក់បៀវត្សន៍ធ្វើឲ្យគ្មានមន្រ្តីខ្មោចទៀតនោះទេ
,,,,,,,,,,,,,
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈ លោក យក់ ប៊ុនណា បានអះអាងថា តាមរយៈការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលក្នុងការបង្កើតឲ្យមានការបើកប្រាក់បៀវត្សន៍មន្រ្តីរាជការនៅតាមធនាគារ បានធ្វើឲ្យគ្មានមន្រ្តីខ្មោចទៀតនោះទេ គឺបានន័យថាលុះត្រាតែមន្រ្តីម្នាក់ៗមានគណនេយ្យផ្ទាល់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ក្រសួងមុខងារសាធារណ នៅព្រឹកថ្ងៃទី០៩ មីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក យក់ ប៊ុនណា បានមានប្រសាសន៍ថា នៅពេលដែលយើងរុញការងារនេះទៅ។ ការងារនេះគឺដូចជាការធ្វើជំរឿនមន្រ្តីរាជការ ដោយជំរុសអ្នកមានតែឈ្មោះ តែអត់មានមនុស្សធ្វើការងារពិតប្រាកដ។
លោក បានបន្តថា មន្រ្តីរាជការយើងបច្ចុប្បន្នសុទ្ធតែមានគណនេយ្យនៅក្នុងធនាគារហើយប្រាក់ខែត្រូវផ្ទេរទៅក្នុងគណនេយ្យរបស់ពួកគាត់ ទាំងស្រុងដោយគ្មានការបារម្ភថាមានគេកាត់លុយនោះទេ ។
លោកបានបន្ថែមទៀតថា ដោយឡែកការកាត់ពន្ធប្រាក់បៀវត្សន៍ក៏មានការងាយស្រួលផងដែរ ដោយយើងកាត់ពន្ធដោយស្វ័យប្រវត្តិនៅក្នុងធនាគារ ។ លោក បន្ដថា៖ ក្រសួងមុខងារសាធារណៈ ធ្វើការជាមួយពន្ធដារ និងខាងរតនាគារជាតិ ដើម្បីធ្វើការងារនេះឲ្យមានតម្លាភាព និងយុត្តិធម៌បំផុត ៕

អត្ថបទដែលជាប់ទាក់ទង