ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុ​ប្រ​​ធាន​​កា​រិ​​យា​ល័យ ក្រសួងទេសចរណ៍ ​ស្រវឹងបើករថយ​ន្ត​ បុកនគរបាល៣​រូ​ប

138

ភ្នំពេញ៖ អនុ​ប្រ​ធាន​ការិ​យា​ល័យ ក្រសួងទេសចរណ៍​ បើកប​រក្នុ​ងស្ថាន​ភាព​ស្រវឹងខ្លាំង មានកម្រិតជាតិអា​កុល ០,៧៨មិល្លីត្រខ្យល់ ទៅបុកមន្រ្តីនគរបាល៣នាក់ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរ ក្នុងមន្រ្តីនគរបាលទាំងពីររូបនោះ កំពុងពេញការងារសណ្តាប់ធ្នាប់ចរាចរណ៍នៅពេលយប់។ បន្ទាប់ពីកើតហេតុស្នងការនគរបាលរា​ជ​ធា​នីភ្នំ​ពេ​ញ បានចុះសួរសុខទុក្ខមន្រ្តីនគរបាលនោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកឧត្តម​សេនី​យ៍​ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរា​ជ​ធា​នីភ្នំ​ពេ​ញ បានអញ្ជើញចុះ​សួរ​សុខទុក្ខលោ​​កឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង​ ( រងរបួសស្រាល) លោ​កអនុសេ​នីយ៍​ឯក លាង បណ្ឌិត នាយរងផ្នែក នៃការិយា​ល័​យអន្ត​រាគម​ន៍​ពិសេស (រងរបួសធ្ងន់ត្រង់ក្បាល​)​ លោកព្រិនបាលទោ ​ហុង សង្វាត មន្ត្រីនៃការិយាល័យអន្តរាម​​ន៍ ( រងរបួសស្រាល ) ដែលបង្កដោយបុរសម្នាក់ឈ្មោះ​​ ឆាយ គឹមហួង អនុ​ប្រ​ធាន​ការិ​យា​ល័យ ក្រសួងទេសចរណ៍​ បើកប​រក្នុ​ងស្ថាន​ភាព​ស្រវឹងខ្លាំង (មានកម្រិតជាតិអា​កុល ០,៧៨មិល្លីត្រ ខ្យល់ ) មកបុកកម្លាំងចម្រុះនៅវេលាម៉ោង​ ​២២និង៥០នាទី​យប់ ស្របពេលដែលលោកស្នងការ​រ​ងកំ​ពុងដឹកនាំកម្លាំងប្រជុំ​ជួរដើម្បីអ​នុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍​​ផ្លូវ​គោក នៅតាមបណ្តោយមហាវិថី​ព្រះ​មុនីវង្ស មុខវត្តកោះ ខ​ណ្ឌ​ដូនពេ​ញ ។

ក្នុងឱកាសនោះលោកស្នងការបា​នប​ង្ហា​ញអារម្មណ៍អាណិត​​អាសូ​រ ដល់មន្ត្រីក្រោមឱវាទទាំង​អ​ស់​ ដែលខិតខំបំពេញកា​រ​​ងារ​ទាំងយ​ប់ ទាំងថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋ និងការពារ ទប់ស្កាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាច​រ​ណ៍​នៅពេ​លយប់ ដែលតែងតែបង្កដោ​យ​អ្នក​បើកប​រក្នុ​ងស្ថា​នភាព​ស្រ​វឹង ។

លោកស្នងការក៏បាននាំយកថវិកា និងសម្ភារៈមួយចំ​នួ​នទៀ​ត ជូន​មន្ត្រី​រងគ្រោះដែលកំពុងសម្រា​កព្យា​បាល​ផង​ដែ​រ ។

ហេតុការណ៍នេះ កើតឡើងកា​លពី​វេលា​ម៉ោង​១១និង៣៥នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយមហា​​វិថីព្រះ​មុ​ន្នីវង្ស មុខសាលាវត្តកោះ​ សង្កាត់បឹងរាំង​ ខណ្ឌ​ដូ​នពេញ ខណៈក្រុមសមត្ថ​កិច្ច កំពុងដាក់គោលដៅអនុវត្តច្បាប់ច​រា​ច​រណ៍ ឆែកឆេរអាវុធគ្រឿង​ផ្ទុះ​ និង ចាប់ឃាត់ខ្លួនអ្នកស្រ​​វឹង ។

សមត្ថកិច្ច អះអាងថា ជនបង្កឈ្មោះ ឆាយ គឹមហួង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់​នៅផ្ទះលេ​ខ​១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែក​ក្អ​ម ខណ្ឌសែនសុខ មុខរបរជាអនុ​ប្រធាន​ការិ​យាល័យ នៃក្រសួងទេសចរណ៍ បើករថយន្តម៉ាកហាយឡែន​ឌ័​រ ពណ៌ប្រផេះពាក់ផ្លាកលេខ ​ភ្នំពេញ 2BD-9867 ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរាយការណ៍លទ្ធ​ផលត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍​​ផ្លូវគោក នៅយប់ថ្ងៃពុធ​ ទី១១ ខែមីនា ឆ្នាំ២០២​០ គឺ ឃាត់បានរថយ​ន្ត​ ២៤ ​គ្រឿ​ង, ឃាត់បានម៉ូតូ ២៣៩ គ្រឿង សរុប​ ២​៦៣ គ្រឿង។ អ្នកបើក​បរ​រថ​យន្តក្នុ​ងស្ថា​នភា​ព​ស្រវឹង ២៤ , អ្នក​បើកប​រម៉ូតូ​ក្នុង​ស្ថានភា​ព​ស្រវឹង ១១ អ្នក​បើក​បរ​អត់​ពាក់មួក​សុវ​ត្ថិភាព និងអត់កញ្ចក់​ ២៣៩។ បើស្រវឹ​ង សូមកុំបើកបរ !!!៕

អត្ថបទដែលជាប់ទាក់ទង