ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានក្រុមហ៊ុនចំនួន២០ហើយ បានមកទទួលយក ពាក្យសុំដាក់ដេញថ្លៃរឿងប្រមូលសំរាមនៅរាជធានីភ្នំពេញ

87
ភ្នំពេញ៖ មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយ
ដែលបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ហើយកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១មិនា ឆ្នាំ២០២០ខាង
មុខនេះ។
   នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២មិនា នៅសាលារាជធានី ក្រោមអធិបតីភាព លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
​  ពាក់ពន្ធ័នឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញពាក់ព័ន្ធ បញ្ហាអនាម័យបរិស្ថានក្នុងទីក្រុង,ការពង្រឹងយន្តការសមាគមមនុស្សចាស់ដែលមានស្រាប់ ក្នុងសង្កាត់ទាំង១០៥ក្នុងរាជធានីភ្នំពេញ
អាជ្ញាធររាជធានីភ្នំពេញបានបង្ហាញថា រាជរដ្ឋាភិបាលបានបញ្ចប់សេវាប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី និងកំពុងរៀបចំក្រុមហ៊ុនផ្សេងៗឲ្យចូលរួម ដេញថ្លៃតាមស្តង់ដារអន្តរជាតិ។
  លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញទទួលបន្ទុកការងារខាងលើបានឲ្យដឹងថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១មិនា ឆ្នាំ២០២០ខាងមុខនេះ។
   លោកបន្តថា នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា៣តំបន់ក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដោយក្នុងមួយតំបន់មាន១ក្រុមហ៊ុនជា អ្នកទទួលខុសត្រូវ។
  លោកឃួង ស្រេង បានថ្លែងថា បញ្ហាអនាម័យជាបញ្ហាសំខាន់ ១ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ តែបញ្ហាចន្លោះប្រហោងនៅនៅតែមានដោយជៀសមិនផុត។តែយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញសូមទទួលយកការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតលើការធ្វើអនាម័យ។
   ពាក់ពន្ធ័នឹងការធ្វើសមាហរណ័មុខងាររបស់មន្ត្រីដើម្បីជំរុញការអនុវត្តគោលនយោបាយវិមជ្ឍការថ្នាក់ក្រោមជាតិដោយ ផ្ទេរទាំងមុខងារ,ធនធាន,ថវិកាគឺត្រូវមានការតាមដានត្រួតពិនិត្យជាប្រចាំ និងសំខាន់ទៀតនោះគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
   លោកប៉ា សុជាតិវង្ស បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការធ្វើឲ្យប្រសើរឡើងដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញនិងសុំឲ្យធ្វើការងារជាលក្ខណៈប្រពន្ធ័ដោយបន្ស៊ីគ្នារវាងរបាយការណ៍ និងការអនុវត្តជាក់ស្ដែង៕
អត្ថបទដែលជាប់ទាក់ទង