ក្រសួងសុខាភិបាល រកឃើញ២នាក់ប្ដីប្រពន្ធ ជនជាតិអង់គ្លេស ផ្ទុកជំងឺCovid-19
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១២ មីនានេះថា បុរសចំណាស់ជនជាតិអង់គ្លេស អាយុ៧៣ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេស អាយុ៦៩ឆ្នាំ ២នាក់ប្តីប្រពន្ធ ត្រូវបានរកឃើញមានករណីវិជ្ជមានCovid-19 ២នាក់ប្តីប្រពន្ធ ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ។
បើតាមសេចក្តីប្រកាសព័ត៌មាន ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ៕