ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គន់ គីម ជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ ពង្រឹងយន្តការគ្រប់គ្រង គ្រោះមហន្តរាយ ជួយសង្គ្រោះប្រជាពល​រដ្ឋ ឲ្យទាន់ពេលវេលា

237

 

ខេត្ត​ព្រះសីហនុ​ ៖​នាយឧត្តមសេនីយ គន់ គីម ជំរុញឱ្យថ្នាក់ក្រោមជាតិ​ និងថ្នាក់មូលដ្ឋាន​ ត្រូវពង្រឹងយន្តការគ្រប់គ្រង គ្រោះមហន្តរាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

នៅសាលាខេត្តព្រះសីហនុ​នាថ្ងៃ១០ ខែមីនានេះមានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពលោកនាយឧត្តម សេនីយ៍ គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបានពាំនាំនូវសេចក្តីនឹករលឹកនិងការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់សមាជិកអង្គប្រជុំទាំងមូល ។ តាមរបាយការណ៍របស់​ លោក គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តបញ្ជាក់ថា​ឆ្នាំ២០១៩​នេះ​ ខេត្តទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ ប្រជាជន​១៧៣៦គ្រួសារ ​លិចផ្ទះ៩៣៧ខ្នង​រលំបាក់អាគារ​ជាន់កាលពីថ្ងៃ២២​ ខែមិថុនា​ ឆ្នាំ២០១៩​បណ្តាលអោយរងរបួស២៦នាក់​និងស្លាប់២៨នាក់។
ក្នុងឱកាសនេះ​ នាយឧត្តមសេនីយ៍​ គន់ គីមបានជំរុញឱ្យលេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយខេត្តបន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋានឱ្យបានឆាប់​ និងកសាងផែនការត្រៀមបំរុង​សម្រាប់ឆ្លើយតប ពេលមានគ្រោះមហន្តរាយ​ និងណែនាំប្រជាជនអោយបង្ការអគ្គីភ័យ នៅក្នុងរដូវប្រាំងដែលងាយកើតមាន​ ព្រមទាំងចេះថែរក្សាសុខភាពការពារខ្លួនពីជំងឺឆ្លងនានា។
លោក ក៏បានលើកសសើរដល់ការកិច្ចសហការគ្នា រវាងអាជ្ញាធរគ្រប់ថ្នាក់​ មន្ទីរ​ការិយាល័យពាក់ព័ន្ធ​ និងអង្គការជាដៃគូរនៅក្នុងខេត្តដែលបានរួមគ្នាដោះស្រាយ ​ឆ្លើយ​តប​បានទាន់ពេលវេលា ពេលមានហេតុការណ៍៕

  

អត្ថបទដែលជាប់ទាក់ទង