ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីសាលាខេត្តកំពតម្នាក់ ត្រូវACU ចាប់ខ្លួន

81

 

មន្ត្រី​សាលាខេត្តកំពត​ឈ្មោះ​ ដែង​ សុវណ្ណាវុធ​ ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ ហេីយ​ត្រូវបានចៅក្រម​ចេញដីកាឃុំខ្លួន​បណ្ដោះអាសន្ន​ នៅថ្ងៃទី​ ១០​ ខែ​ មិនា​ ឆ្នាំ​ ២០២០​ ។

លោកអ៊ី ឃាង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ឈ្មោះ ដែង​ សុវណ្ណាវុធ មានមុខរបរជាអនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ដែលមានទីកន្លែងកំណើតនៅក្រុងភ្នំពេញទីលំនៅមុនខ្លួននៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទវិតិក្រមតាមមាត្រា៥៩២ និងមាត្រា៥៩៣នៃក្រមព្រហ្មទណ្ឌដែលបានបញ្ញត្តិនៅក្នុងមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងបទសម្អាតប្រាក់តាមមាត្រា ៣ ថ្មី និងមាត្រា ២៩ ថ្មី១ នៃច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រ ព្រឹត្តិ នៅខេត្តកំពត កាលពីអំឡុងឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០។

បើតាមលោកចៅក្រមបានឃើញដីកា
សម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ របស់សាលាដំបូងខេត្តកំពត។ ដីការបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះខាងលើទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ និងបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តកំពត ទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទប្បញ្ញត្តិថ្មីសម្រេចផ្សេងពីនេះ៕

អត្ថបទដែលជាប់ទាក់ទង