សំណូមពរប្រជាជនចូលរួម សម្អាតអនាម័យ បរិស្ថានទីក្រុងផ្ដើមចេញពីយើងទាំងអស់គ្នា
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០២០នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញបានដឹកនាំកម្លាំងចុះបោសសម្អាតនិងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនិងបាញ់ទឹកលាងសម្អាតរបាំងថ្មចែកទ្រូងផ្លូវគឺដើម្បីលើកកម្ពស់នូវសោភ័ណ្ឌភាពតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌបឹងកេងកងពោលគឺនៅផ្លូវមុនីរ៉េតនាសង្កាត់ទួលស្វាយទី២និងបណ្ដាផ្លូវនានាជាច្រើនខ្សែទៀតផងដែរ។
ជាមួយគ្នានេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានធ្វើការសំណូមពរទៅដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងសូមចូលរួមជាមួយអាជ្ញាធរក្នុងការសម្អាត់អនាម័យបរិស្ថានក្នុងទីក្រុងភ្នំពេញដែលជាទីក្រុងយើងទាំងអស់គ្នាដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា។
ជាមួយគ្នានេះដែរជានិច្ចកាលដោយមានការចង្អុលបង្ហាញពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញបានជំរុញអោយ ក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកងពិសេសលោកប្រធានប្រជាការពារខណ្ឌបឹងកេងកងគឺលោកណាត សារឿនដែលតែងតែដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះពិនិត្យធ្វើការងារនេះជាប្រចាំក្នុងការបាញ់ទឹកលាងសម្អាតផ្លូវថ្នល់នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម និងមហាវិថីព្រះមុនីវង្សក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងបណ្ដាផ្លូវនានាជាច្រើនខ្សែទៀតដែលមានសំរាម,ធុលីដីហុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាននិងសុខភាពមកលើបងប្អូនប្រជាជនក្នុងការរស់នៅនិងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។តែមិនថ្វីនោះទេក្រោយបាញ់ទឹកលាងសម្អាតរួចអ្វីៗវាបានល្អប្រសើរឡើងវិញពោលគឺមិនប៉ះពាល់សុខភាពនិងបរិស្ថានទៀតឡើយ៕
