ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការក្រសួងអប់រំ​ មកស្ដាប់គណៈកម្មការ រៀបចំការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០

85

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអបរំយុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សាការងារត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិលើកទី៣(3rd National Games)ឆ្នាំ២០២០លោកឧត្តមសេនីយ៍ឯកតែមម៉ឺនអគ្គលេខាធិការរងតំណាងភាគី
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចូលរួមប្រជុំ នៅសាលប្រជុំ ក្នុងអាគារមជ្ឍមណ្ឌលជាតិហ្វឹកហ្វឹនកីឡា នាព្រឹកថ្ងៃតី១៣ ខែមីនា ឆ្នាំ២០២០ នេះ ។
ក្រោយពីបានស្ដាប់របាយការណ៍សកម្មភាពការងាររបស់គណៈកម្មការរៀបចំការប្រកួតនីមួយៗ រួចមក លោក ស សុខា បានធ្វើវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលបានទទួលបានចេញមកដល់ពេលនេះដោយមានការខិតខំប្រឹងប្រែងពីសំណាក់ភាគីពាក់
ព័ន្ធទាំងអស់ ព្រមទាំងបានស្នើរដល់គ្រប់គណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៣ ទាំងអស់ មេត្តាបន្តការខិតខំប្រឹងប្រែង សហការណ៍គ្នាបន្តទៀតក្នុងនៃជួយរៀបចំការប្រកួតរបស់ជាតិមួយនេះ អោយកាន់តែមានពិសេសជានេះទៅទៀត ដើម្បីជួយសម្រួលការងារ ទាំងនេះ អោយកាន់តែរលូត ដល់បណ្ដា អង្គភាព ក្លិប សមាគម ប្រតិភូកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួត។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ នេះ គ្រោងនិងចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ និងមានប្រភេទកីឡាចំនួន៣០ ប្រភេទសម្រាប់ដាក់ប្រកួត ត្រូវបានចែកចេញជា ២៩៣ វិញ្ញសារ ក្នុងនោះមាន៨៣ វិញ្ញសារ សម្រាប់នារី ព្រមទាំងមានប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៤០៤២ នាក់មកពីខេត្តក្រុងទាំង២៥ របស់កម្ពុជា និងសមគម ក្លិបចំនួន៣ គឺ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។
ចំពោះកីឡាជាតិលើកទី៣ក្រសួងអប់រំមានកីឡាទាំង៣០ប្រភេទត្រូវដាក់ប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង។ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ ។
សូមបញ្ជាក់ថាកាលប្រកួតកីឡាជាតិលើកទី១ដណ្ដើមបានបមេដាយច្រើនជាងគេគឺចំនួន១០២គ្រឿងដែលក្នុងនោះមាស៤១គ្រឿងប្រាក់៣៤គ្រឿង និងសំរិទ្ធ២៧គ្រឿង ។ក្រសួងមហាផ្ទៃបានចំណាត់ថ្នាក់លេខ២ និង ការពារជាតិចំណាត់ថ្នាក់លេខ៣ ។
ចំពោះការប្រកួតលើកទី២ឆ្នាំ២០១៨ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេគឺមានចំនួន១៤៩គ្រឿងដែលក្នុងនោះមេដាយមាសចំនួន៨៣គ្រឿង ប្រាក់២៣គ្រឿង និងសំរិទ្ធចំនួន៤៣គ្រឿង ។រាជធានីបានចុះមកចំណាត់ថ្នាក់លេខ២ និងការពារជាតិរក្សាតំណែងលេខ៣ដដែល ៕

អត្ថបទដែលជាប់ទាក់ទង