ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយតាក់ស៊ី នឹងរៀបការប្រពន្ធចុងខែឧសភា ដោយខាងស្រីមិនបង្គាប់ថ្លៃបណ្ណាការ

94

 

ភ្នំពេញ៖ ទើបនឹងលេចការរិះគន់ផង សរសើរផង រឿងមានគូស្នេហ៍ថ្មី នាយតាក់ស៊ីបានកំណត់ថ្ងៃរៀបការជាផ្លូវការហើយគឺនៅចុងខែឧសភា ឆ្នាំ២០២០នេះ ។ តារារូបនេះទម្លាយថាភាគីខាងស្រីមិនបង្គាប់ថ្លៃបណ្ណាការអ្វីទេគឺត្រឹមរៀបចំពិធីផ្លូវការមួយគឺរួចរាល់ហើយ។
តារាកំប្លែង លោក រឿង សារ៉េត ហៅនាយ តាក់ស៊ី បានទម្លាយថា លោក នឹងរៀបចំ ពិធី បង្គលការសមរម្យមួយទៅតាមប្រពៃណី ខ្មែរតាមការស្រុះស្រួល និងដេញវេលាទៅតាមជំនឿ។ លោកថាលោកពិតជាស្រលាញ់អនាគតភរិយាក្រោយនេះអស់ពីបេះដូង មិនមែនបង្ខំ ឬសំឡឹងមើលឃើញទ្រព្យអ្វីទេខណៈ លោក និងអនាគតភរិយាក៏មានប្រវត្តិកម្សត់ស្នេហ៍ដូចគ្នា។ តារាកំប្លែងវ័យ៤១ឆ្នាំរូបនេះបញ្ជាក់ថា ពិធី មង្គលការរបស់លោកមិនធ្វើនៅខេត្តស្វាយរៀងជាទឹកដីកំណើតរបស់ភរិយាទេគឺធ្វើឡើងនៅភ្នំពេញតែម្តង។ លោកថាអនាគតភរិយាឈ្មោះ សុខា មានវ័យ ៣៩ ជាស្ដ្រីមេម៉ាយគ្មានកូន រស់នៅក្រុងបាវិត ខេត្ដស្វាយរៀងដែលដើមឡើយត្រឹមជាការាប់អានគ្នា ក្រោយពេលលោកបានចាកសិក្ខាបទនោះ។ លោកថាក្រោយស្វែងយល់ចិត្តគ្នាជាង៤ខែនេះលោកយល់ថានាងជាមនុស្សល្អដែលបានជួយមើលថែលោកទាំងខ្លួនមានជំងឺងប្រចាំកាយ ។ លោកនិងនាងបាននឹងកំពុងសន្សំប្រាក់មួយចំនួនដើម្បីរៀបចំពិធីមួយ សមរម្យ គឺមិនធំដុំនោះទេ ហើយពិធីរបស់លោកក៏នឹងមានវត្តមានភ្ញៀវកិត្តិយសពិសេសសិល្បៈដែលរាប់អានគ្នាមួយចំនួនចូលរួមផងដែរ។
សូមបញ្ជាក់ដែរថា នាយតាក់ស៊ីបានលែងលះ ជាមួយប្រពន្ធដើមដែលជាតារាកំប្លែង ដូចគ្នា គឺអ្នកនាង ភីមនៅមុនពេលដែលលោកចេញសាងព្រះភ្នួស នៅវត្ដដងទង់ខេត្ដ កំពង់ស្ពឺ កាលពីពាក់កណ្ដាល ឆ្នាំ ២០១៩។ បច្ចុប្បន្នរូបលោក និងប្រពន្ធដើម ដែល មាន កូនប្រុសម្នាក់ ជាចំណងដៃខណៈពួកគេនៅ រាប់អានគ្នាបានត្រឹមដូចជាបងប្អូន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង