ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធុនធំ២គ្រឿងបុកគ្នា លើស្ពានស្ទឹងសំរោង របួស២នាក់, អ្នកបើករថយន្តHINOបង្ករត់គេចខ្លួនបាត់

102

ព្រះសីហនុ៖ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានស្ទឹងសំរោងកាលពីម៉ោងជិត៩ព្រឹកថ្ងៃ១៤មីនា២០២០។  នគរបាលស្រុកកំពង់សីលាក៍ដូចជារបាយការណ៍ពីកងរាជអាវុធហត្ថស្រុកថាគ្រោះថ្នាក់នេះនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១១៥១១៦ភូមិស្ទឹងសំរោងឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុ  បង្កឡើងដោយរថយន្តម៉ាកHINO ពណ៍សពាក់ផ្លាកលេខត្បូងឃ្មុំ3A -0511 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញមកដល់លើស្ពានបានជ្រុលចូលទៅបុករថយន្តមួយគ្រឿងម៉ាកHYUNDIA ពណ៍សត្រួយចេកពាក់ផ្លាកលេខ  កំពង់ស្ពឺ3A -2329 ក្នុងទិសដៅផ្ទុយគ្នាអ្នកបើកបរឈ្មោះឆោមចន្ធីភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិតាំងស្រឡៅឃុំតាំងខ្យាស្រុកភ្នុំស្រួចខេត្តកំពង់ស្ពឺ

បន្ទាប់មករថយន្តHYUNDIA ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់ពណ៍ខ្មៅពាក់ផ្លាកលេខកោះកុង1B- 8791​ទិសដៅស្របគ្នាអ្នកបើកបរឈ្មោះវង់វិចិត្រាភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិ៤សង្កាត់ស្មាច់មានជ័យក្រុងខេមរៈភូមិន្ទខេត្តកោះកុងនិងឈ្មោះប៉េងសុខនភេទប្រុសអាយុ២៥ឆ្នាំអ្នករួមដំណើរមានទីលំនៅជាមួយគ្នា

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តHINOដែលជារថយន្តបង្កបានរត់គេចខ្លួនបាត់។

គ្រោះថ្នាក់ខាងលេីនេះបណ្តាលឲ្យរងរបួសមនុស្សចំនួន០២នាក់ឈ្មោះឆោមចន្ធីអ្នកបើកបររថយន្តHYUNDIA រងរបួសមធ្យម។ឈ្មោះប៉េងសុខនអ្នករួមដំណើរម៉ូតូសង់រងរបួសធ្ងន់បាក់ជើងឆ្វេង។ក្រោយហេតុការណ៍នេះសមត្ថកិច្ចចម្រុះមាននគរបាលកងរាជអាវុធហត្ថនិងក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្តបានជួយជនរងគ្រោះទាំងពីរនាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញនិងសម្រួលចរាចរណ៍នៅនឹងកន្លែង

ចំណែកម៉ូតូ១គ្រឿងរថយន្តគ្រឿងផ្នែកជំនាញអូសចេញពីលេីផ្លូវជាតិយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកពង់សីលាដោះស្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង