ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់គ្រោះថ្នាក់ចរារណ៍ ដឹកមកដល់ពេទ្យស្លាប់

72

 

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្លាប់ពេលដឹកតាមរថយន្តសង្រ្គោះមកដល់មន្ទីរពេទ្យឯកជន១កន្លែង ហលយគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ បង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ពេទ្យឯកជន តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមបុគ្គលិកពេទ្យ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានស្លាប់ ដោយសារហូរឈាមខ្លាំងពេក ហើយខាងមន្ទីរពេទ្យបានទំនាក់ទំនងទៅការរិយាល័យនគរបាលកោសល្យវិច្ឆ័យរបស់ស្នងការរាជធានីភ្នំពេញចុះមកពិនិត្យ ។

នគរបាលក៏បានបញ្ជាក់ថា សពឈ្មោះ Liu YONGDE អាយុ៥៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅស្រុកដូនកែវ ខេត្តតាកែវ ហើយករណីនេះជាករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តតាកែវ ដោយជនរងគ្រោះរងរបួសធ្ងន់ ដឹកយកមកសង្រ្គោះនៅភ្នំពេញ តែអកុលសក៏បានស្លាប់ ហើយរថយន្តសំរាប់ដឹកសពរបស់ស្នងការ បានដឹកយកទៅសាលតំកល់នៅវត្តស្ទឹងមានជ័យ ។

អត្ថបទដែលជាប់ទាក់ទង