ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យដេញថ្លៃគម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០នៃរដ្ឋបាលខណ្ឌទទួលគោក ឆ្នាំ២០២៦មានចំនួន១២គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណ ជាង ១.៧៧៤លានរៀល

18

ភ្នំពេញ៖គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០នៃរដ្ឋបាលខណ្ឌទទួលគោក ឆ្នាំ២០២៦មានចំនួន១២គម្រោង ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ជាង ១.៧៧៤លានរៀល ហើយត្រូវបានដាក់ឱ្យដេញថ្លៃនាព្រឹកព្រឹកថ្ងៃទី២៥ មិថុនាឆ្នាំ២០២៦នេះ។

   វិធីដេញថ្លៃគម្រោងមូលនិធិ អភិវឌ្ឍន៍ សង្កាត់ឆ្នាំ២០២៦នេះ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្ដមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលេាជធានីភ្នំពេញ នៅសាលាខណ្ឌទួលគោក។

  ឯកឧត្ដមឯក ឃុនដឿន បានមានប្រសាសន៍ថា៖ ការដេញថ្លៃគម្រោង គឺជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ។ ឯកឧត្ដមស្នើឱ្យអ្នកពាក់ព័ន្ធក្នុងការដេញថ្លៃគម្រោងទាំងអស់មិនត្រូវ ឃុបឃិតគ្នាធ្វើឱ្យប៉ះពាល់គុណភាពនៃគម្រោងដាច់ខាត។ គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវគោរពតាមគោលការណ៍របស់លទ្ធកម្ម តាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។ បន្ថែមពីនេះទៀត គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ក៏ត្រូវតាមដាន ការរីកចំរើននៃគម្រោងជាប្រចាំនិងផ្តល់ការកែលម្អ នៅពេលចុះពិនិត្យ ការដ្ឋានជាក់ស្តែង។ ជៀសវាងឱ្យបាននូវការជីកផ្លូវដាក់លូ ទុកចោលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ។

  បន្ថែមពីនេះឯកឧត្ដម ឯក ឃុនដឿន ក៏បានណែនាំឱ្យក្រុមហ៊ុន  អ្នកទទួលការ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន អ្នកទទួលការ ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង ពិចារណាឱ្យបានច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។ ក្រោយពីការដេញថ្លៃបាន ត្រូវគោរពនីតិវិធីនៃកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូត ដល់ ពេលបិទការដ្ឋាន។រាល់ ការ សាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមាន តម្លៃ សម ស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។

   លោក ចាន់ គន្ថេត អភិបាលរងខណ្ឌទួលគោក បានមានឱ្យដឹងផងដែរថា៖  គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ ដែលបានដាក់ឱ្យដេញថ្លៃនាពេលនេះមានចំនួន១២គម្រោង ដែលមានតម្លៃប៉ាន់ស្មានចំនួន ១.៧៧៤.២៧៩.១០០រៀល ក្នុងនោះរួមមាន៖

១ សង្កាត់ផ្សារដេប៉ូទី១ មាន ១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ២២០ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៥៧.៣០០.១០០រៀល

២ សង្កាត់ផ្សារដេប៉ូទី២ មាន១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ២០០ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៣៤.០១៤.៧០០រៀល

៣ សង្កាត់ផ្សារដេប៉ូទី៣ មាន១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង១៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន១៣៣.៦៩៥.៤០០រៀល

៤ សង្កាត់ទឹកល្អក់ទី១ មាន ២គម្រោង

-ដាក់អំពូលគោមភ្លើងអគ្គិសនីសាធារណៈចំនួន៤៥កប្លែនិងដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ២០៩ម៉ែត្រ១១តម្លៃប៉ាន់ស្មាន: ១៤០.១៩២.៧០០រៀល

៥ សង្កាត់ទឹកល្អក់ទី២ មាន ១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង២៣៧ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៦៩.៤៥៨.៨០០រៀល

៦ សង្កាត់ទឹកល្អក់ទី៣ មាន ២គម្រោង

-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង៧៥ម៉ែត្រ ទទឹង៤,៣ម៉ែត្រនិងដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ៥៧៧ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៩៩.០៤៧.៩០០រៀល

៧ សង្កាត់បឹងកក់ទី១ មាន ១គម្រោង

-ដាក់លូជ្រុង ទំហំ០,៦៥ម៉ែត្រx ០,៧៥ម៉ែត្រ ប្រវែង ៣៥២ម៉ែត្រ តម្លៃប៉ាន់ស្មាន: ២០៤.៣៥៦.៨០០រៀល

៨ សង្កាត់បឹងកក់ទី២ មាន ១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ៣១០ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន: ២៤៩.០៣៦.៣០០រៀល

៩ សង្កាត់ផ្សារដើមគរ មាន១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង២២៤ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៨២.០០១.៤០០រៀល

១០ សង្កាត់បឹងសាឡាង មាន១គម្រោង

-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ៣៤២ម៉ែត្រ ទទឹង ៦,៦៨ម៉ែត្រតម្លៃប៉ាន់ស្មាន: ២០៥.១៧៥.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង