ក្រសួងការបរទេសរឹតបន្ដឹងបណ្ដោះអាសន្នជនបរទេសចង់ចូលកម្ពុជាត្រូវមានលិខិត បញ្ជាក់សុខភាព និងប្រាក់ធានារ៉ាប់រងចំនួន ៥ម៉ឺនដុល្លារ
ភ្នំពេញ៖ ក្រសួងការបរទេសរឹតបន្ដឹងបណ្ដោះអាសន្នជនបរទេសចង់ចូនកម្ពុជាត្រូវមានលិខិត បញ្ជាក់សុខ ភាព និងប្រាក់ធានារ៉ាប់រងចំនួន ៥ម៉ឺនដុល្លារ ដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ១៩ កម្ពុជាបាន សម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ចំពោះជនបរទេសដែលចង់ចូលមកក្នុងប្រទេសកម្ពុជា លើវិធានការរបស់ក្រសួងសុខាភិបាល។
នៅក្នុងលិខិតប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះតទៅ ជនបរទេសដែលមានបំណងចូលមកកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅ បរទេស។
ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្រ ដែលចេញដោយអាជ្ញាធរសមត្ថកិច្ចផ្នែកសុខភាពរបស់ ប្រទេសសាមីខ្លួន បញ្ជាក់ថា ខ្លួនមិនមានវីរុសកូរ៉ូណា ឬកូវីដ១៩។
បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់សុខភាព ក្នុងចំនួនទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក ពេលកំពុងស្នាក់នៅកម្ពុជា៕ សំរិត