ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជានៅកូរ៉េបញ្ចេញម៉ាស់ និងទឹកអាកុលលាងដៃផ្ញើជូនពលរដ្ឋខ្មែរ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល វីរុសកូរ៉ូណា១៩

78
កូរ៉េ៖ ខណៈដែរ វីរុសកូរ៉ូណា១៩ (COVID-19)បាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅលើពិភពលោក គេបានមើលឃើញថា បណ្ដាលប្រទេសនីមួយៗ បានដាក់នូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ កុំអោយរីករាលដាលបន្តទៀត ។ពាក់ព័ន្ធនិងការងារនេះដែរគេក៏បានឃើញស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េក៏បានយកចិត្តទុកដាក់ ចំពោះពលករនិងអ្នកស្នាក់នៅរៀនសូត្រនៅប្រទេសកូរ៉េផងដែរ ដោយទូតកម្ពុជាប្រចាំប្រទេសកូរ៉េ តែងបានផ្ដល់នូវអាកុលលាងដៃនិងម៉ាក់ជូនទៅដល់ពលករខ្មែរនៅប្រទេសកូរ៉េជាបន្តបន្ទាប់។
   ជាក់ស្ដែងសម្រាប់ថ្ងៃទី២៨មិនានេះក្រុមការងារពិសេសនិងចំពោះកិច្ចរបស់ស្ថានទូតកម្ពុជាបានបញ្ចេញម៉ាស់ និងទឹកអាកុលលាងដៃមួយចំនួនផ្ញើជូនពលរដ្ឋខ្មែរយើងនៅកូរ៉េ ដែលបានកំណត់គោលដៅអាទិភាពរួចហើយ។
  មន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានអោយដឹងថា ក្រុមការងារពិសេសនិងចំពោះកិច្ចរបស់ស្ថានទូតកម្ពុជាក្នុងថ្ងៃនេះបានបញ្ចេញម៉ាស់ប្រមាណ ១៦០០ និងទឹកអាកុលលាងដៃប្រមាណ១០០០ ដប ក្នុងដំណាក់កាលទី ៣ផ្ញើជូនពលរដ្ឋខ្មែរយើងនៅកូរ៉េ ដែលបានកំណត់គោលដៅអាទិភាព។
  មន្ត្រីដដែលបានបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលបានស្នើសុំហើយ យើងខ្ញុំកត់ត្រាទុករៀបចំផ្ញើជូនក្នុងសប្តាហ៍ក្រោយនេះទៀត៕
អត្ថបទដែលជាប់ទាក់ទង