ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​ផ្សា​របឹង​កេងកង​៖ ​ថ្លែង​អំណរ​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ និង​សប្បុរជន​ជួយឧបត្ថម្ភ​សាប៊ូ​,​ទឹក​អាកុល​,​ម៉ា​សុ​ិ​ន​វាស់​កំដៅ​,,​ម៉ាស​ដល់​ផ្សា​របឹង​កេងកង​ទុក​ប្រើប្រាស់​បង្ការ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩

233

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០២០​នេះ​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​ហើយ​ក្នុងនាម​គណៈកម្មការ​គ្រប់គ្រង​ផ្សា​របឹង​កេងកង​ខណ្ឌ​បឹង​កេងកង សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​ឧបត្ថម សំភារៈ​បង្ការ​ទប់ស្កាត់​ការ​រី​រាលដាល់​នៃ​មេរោគ Covid-19 ដល់​គណៈកម្មការ​ផ្សារ ដេ​ី​ម្បី​ដាក់ជូន​បងប្អូន អាជីវករ អតិថិជន កំលាំង​សន្តិសុខ កំលាំង​អ្នក​ម៉ូតូឌុប​,​អ្នករត់ ម៉ូតូ​កង់​បី នៅតាម​មាត់ច្រក​ទ្វារ​ចេញចូល​ផ្សារ​ទាំង​១៣​ប្រេ​ី​ប្រាស់ ៖​ក្នុងនោះ​
១- ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា , ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ សាប៊ូ​លាងដៃ​២​ធុង អាល់កុល​លាងដៃ ០១​ធុង ម៉ាស៊ីន​វាស់​កំដៅ ០១​គ្រឿង ម៉ាស់​៣០០ និង​សំភារៈ​អប់រំ មួយចំនួន ។
២- លោក ធឹ​ម សំអាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ឧបត្ថម្ភ អាល់កុល​លាងដៃ ០២​ធុង ។
៣- លោកស្រី យៀប អាជីវករ​ក្នុង​ផ្សារ ឧបត្ថម្ភ អាល់កុល​លាងដៃ ចំនួន​០២​ធុង ។
៤- លោកស្រី ស៊ូ គ​ន្ឋា និង​ស្វាមី អាជីវករ​ក្នុង​ផ្សារ ឧបត្ថម្ភ​អាល់កុល​លាងដៃ​ចំនួន​០១​ធុង ។
៥-​ប្អូនស្រី ឆវី អាជីវករ​ក្នុង​ផ្សារ ឧបត្ថម្ភ​អាល់កុល​លាងដៃ​ចំនួន ១០​ដប ។
៦-​ប្អូនស្រី វណ្ណា​រី អាជីវករ​ក្នុង​ផ្សារ ឧបត្ថម្ភ​អាល់កុល​លាងដៃ​ចំនួន ០៥​ដប ។
៧- ប្អូនស្រី Ryda ឧបត្ថម្ភ អាល់កុល​លាងដៃ​ចំនួន​១០​ដប ។
៨-​លោក Rasana LoveSkin​អាជីវករ​ផ្សារ ឧបត្ថម្ភ ជែ​ល​លាងដៃ​5​លីត្រ និង​ម៉ាស់​៥០ ។​
លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បានលើកឡើង​បន្តទៀតថា​ថ្នាក់លើ​និង​សប្បុរសជន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ផ្សេងៗ​និង​សាប៊ូ ម៉ាស ទឹក​អាកុល​ខាងលើនេះ​មកដល់​គណៈកម្មការ​ផ្សា​របឹង​កេងកង​នៅពេលនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ប្រើប្រាស់​ការពារ​បង្ការ​ទ​ប់​ស្កាត់​នូវ​មេរោគ​កូ​វីដ​១៩​។​ដូចនេះ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
​ជាមួយគ្នានេះដែរ​ក្នុងនាម​យេ​ី​ង​ខ្ញុំ​ជា​ប្រធាន​ផ្សា​របឹង​កេងកង សូម​បួងសួង​ដល់​បារមី​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​ឃុំគ្រង ថែរក្សា​ការពារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជៀស​ផុតពី​គ្រោះ​ចង្រៃ​ទាំងពួង ស្គាល់​តែ សុខ​សុវត្ថិភាព​គ្រប់ពេលវេលា​៕​

អត្ថបទដែលជាប់ទាក់ទង