ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ជា សុផារ៉ា ប្រគល់លំនៅឋានមានតម្លៃសមរម្យ ចំនួន ៦៨០​ ខ្នងផ្ទះ ជូនពលរដ្ឋ

140

កណ្តាល៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រកាសអបអរសាទរបងប្អូនប្រជាពលរដ្ឋ បានទទួលលំនៅឋានមានតម្លៃសមរម្យអភិវឌ្ឍដោយក្រុមហ៊ុន Worldbridge Homes Co., Ltd. ចំនួន ៦៨០​ ខ្នងផ្ទះ​ លើគម្រោងសរុប​ ២​.៤៥៧​ ខ្នងផ្ទះ​ ស្ថិតនៅភូមិកោះគរ​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តតាខ្មៅ។

នៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់  រួមជាមួយឯកឧត្តម ងី តាយី រដ្ឋលេខាធិការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឯកឧត្តមម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញចុះប្រគល់លំនៅឋានតម្លៃសមរម្យអភិវឌ្ឍដោយក្រុមហ៊ុន Worldbridge Homes Co., Ltd. ចំនួន ៦៨០​ ខ្នងផ្ទះ​ លើគម្រោងសរុប​ ២​.៤៥៧​ ខ្នងផ្ទះ​ ស្ថិតនៅភូមិកោះគរ​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តតាខ្មៅ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានសំណូមពរដល់ប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា អនុវត្តតាមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋាន តម្លៃសមរម្យរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យ អាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ គម្រោងលំនៅឋាន តម្លៃសមរម្យចំនួន៥គម្រោង រួមមានលំនៅឋានសរុបចំនួន ៨.៣៣១ខ្នងផ្ទះ និង៧.២៥៦ ចំណែកឯកជន ត្រូវបានអភិវឌ្ឍ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន២គម្រោង ខេត្តកណ្តាល ចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យ ចំនួន១គម្រោង៕

អត្ថបទដែលជាប់ទាក់ទង