ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អស់លុយចាយបបួងគ្នាយកកាំភ្លើង និងលួចម៉ូតូត្រូវនគរបាលបង្រ្កាបបានជនសង្ស័យ២នាក់

120

ភ្នំពេញ: បុរសជនសង្ស័យ២នាក់សង្ស័យចេញដើរប្រព្រឹត្តបទល្មើសចំថ្ងៃសយនគរបាលប្រទះឃើញឃាត់ឆែកត្រួតពិនិត្យឃើញកាំភ្លើងខ្លីចាប់វាយខ្នោះយកមកសាកសួរនាំហេតុការនេះកើតឡើង កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជនសង្ស័យទី1 ឈ្មោះ សុខ ជា ភេទប្រុស អាយុ45ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរ រត់ម៉ូតូឌុប ។ទី2ឈ្មោះ សួន រ៉ាសុី ស្នាក់នៅបឹងកក់ ខណ្ឌដូនពេញ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅនៅស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាលសំភារះដកហូត អាវុធខ្លី 1ដើម ម៉ាកកា 54 គ្រាប់ 7គ្រាប់ ដែកសំរាប់កាច់កម៉ូតូ 6ដើម និងម៉ូតូ ស្មាស់ 1គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1BL 9230និងកាបូបពណ៍ខ្មៅសំរាប់ដាក់អាវុធខ្លីនិងឧបករណ៍សំរាប់កាច់កម៉ូតូ ឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ ។

លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានអោយដឹងថាមុនកើតហេតុតាមលោក យិន សាន អធិការបញ្ជាអោយចេញកម្លាំងដឹកនាំសហប៉ុស្តិ៍ដើម្បីល្បាតបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញបុរស២នាក់ជិះម៉ូតូម៉ាកស៊ុយសូគីស្មាស់វីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BL-៩២៣០ដោយមានការសង្ស័យឃាត់ត្រួតពិនិត្យហើយរកឃើញអាវុធខ្លីម៉ាកK៥៤និងគ្រាប់ចំនួន៧ដែលរកឃើញនៅលើខ្លួនជនសង្ស័យសុខ ជា លាក់ក្នុងកាបូបស្ពាយពណ៍ខ្មៅហើយនាំខ្លួនមកសាកសួរនាំនៅអធិការដ្ឋាន ។ក្នុងនោះជនសង្ស័យទាំង២នាក់សារភាពខ្លួនដាច់លុយចាយហើយក៏បបួលគ្នាដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋណាទុកប្រហែសតែចំថ្ងៃសយមិនទាន់បានលួចផងនគរបាលឃាត់តែម្ដង ។បច្ចុប្បន្នជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង