ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកបររថយន្តឈប់ចត ខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូបើកមកពីក្រោយបុកស្លាប់ខ្លួនឯង

115

កណ្តាល៖នគរបាលបានប្រកាសរកសាច់ញាតិតាមរយៈស្លាកលេខម៉ូតូនិងភិនភាគជនរងគ្រោះបើមានបងប្អូនណាដែលស្គាល់សូមមេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះផងព្រោះថាជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍។

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងរថយន្តនិងម៉ូតូស្របទិសគ្នាបណ្តាលឲ្យស្លាប់០១នាក(ប្រុស)និង

ខូចខាតម៉ូតូ០១គ្រឿង​(ធ្ងន់) កើតហេតុថ្ងៃសៅរ៍១១រោចខែចេត្រឆ្នាំជូតឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី១៨ខែមេសាឆ្នាំ២០២០វេលាម៉ោង២០និង១០នាទីនៅចំណុចផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ២០២១ស្ថិតក្នុងភូមិស្លែងដីដុះឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាល។

   

នគរបាលរៀបរាប់ពីសភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 ពណ៍ខ្មៅពាក់ស្លាកលេខរតនគិរី1A-8742 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណភេទប្រុស(មិនពាក់មួកសុវត្ថិភាព,ស្លាប់នៅកន្លែងកើតហេតុ)បើកបរមានទិសដៅពីត្បូងទៅជើង(ភ្នំពេញបាត់ដំបង) លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរឺម៉ករថយន្តមួយគ្រឿងម៉ាកHINO ពណ៍ទឹកប្រាក់ពាក់ផ្លាកលេខស្វាយរៀង3A-0709 និងមានសណ្តោងរឺម៉កពាក់ផ្លាកលេខព្រះសីហនុ4A-1942 អ្នកបើកបររថយន្តរត់គេចខ្លួន។ដែលអ្នកបើកបររថយន្តបានឈប់ចុះទិញទឹកសុទ្ធក៏ត្រូវបានម៉ូតូខាងលើបុកបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុទុករថយន្តចោលរួចរត់គេចខ្លួនបាត់។

ចំពោះអ្នកស្លាប់មិនស្គាល់អត្តសញ្ញាណត្រូវបានយកមកតម្កល់ទុកនៅវត្តទេពរង្សី។

ចំណែកវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តនីតិវិធី។

ការសន្និដ្ឋានករណីខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តឈប់ចតខ្វះការប្រុងប្រយ័ត្នជាហេតុបង្កអោយកើតមានគ្រោះថ្នាក់កើតឡើង៕

អត្ថបទដែលជាប់ទាក់ទង