ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការនិងខណ្ឌចំនួន៣ ចំណុះអោយ រាជធានីចុះសួរសុខទុក្ខវរះនគរបាលការពារព្រំដែនលេខ៧៩៣ទិសខេត្តព្រះវិហារ

177
ភ្នំពេញ៖ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ,រួមទាំងអាជ្ញាធរខណ្ឌ៣ផ្សេងទៀត ដែលមានខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកហែមដារិទ្ធ ជាអភិបាលខណ្ឌ,ខណ្ឌព្រែកព្នៅ,និង ខណ្ឌកំបូលដែលជាអង្គភាពចងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពវរះនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងនៅច្រកអានសេះ ខេត្តព្រះវិហារ  កាលពីចុងសប្តាហ៍ ខែមេសានេះបាន ចុះសួរសុខទុក្ខដល់វរះនគរបាលការពារព្រំដែនលេខ៧៣៩ទិសប្រាសាទព្រះវិហារ បើទោះបីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានកន្លងផុតទៅយ៉ាងណាក្តី។
​   ប្រតិភូខណ្ឌទាំង៣និងមន្ទីរមួយបានគូសបញ្ជាក់ថាយើងចុះមកយឺតប្រសើរជាងមិនមក មនោសញ្ចេតនារវាងសមរភូមិក្រោយចំពោះសមរភូមិមុខគឺ មិនអាចកាត់ផ្តាច់បានឡើយ។វរះកងទ័ព និងនគរបាលការពារព្រំដែនគឺជារបងដ៏ រឹងមាំការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន ហើយសមរភូមិក្រោយតែងតែ នៅជិតជាមួយកងទ័ព និងនគរបាលវរះការពារព្រំដែនជានិច្ច។
     ប្រតិភូខណ្ឌទាំង៣និងមន្ទីរមួយ បានថ្លែងកោតសរសើរដ៏ស្មោះចំពោះស្មារតីលះបង់សាច់ស្រស់ ឈាមស្រស់ប្រកបដោយវីរះភាពដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងការពារបូរណៈភាពទឹកដី។គណៈប្រតិភូក៏បានអំពាវនាវដល់បងប្អូន កងកំលាំងនគរបាលវរះការពារព្រំដែនលេខ៧៩៣ ត្រូវចូលរួមអោយបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាល និងការណែនាំរបស់
ក្រសួងសុខាភិបាល ដើម្បីយើងបានជៀសផុតពីជំងឺផ្លូវដង្ហើមដ៏កាចសាហាវគឺជំងឺ កូវីដ-១៩ដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ បំផុត និងតាមដានការរីករាលដាលនៃជំងឺនេះដោយម៉ត់ចត់បំផុតដែលតាមលទ្ធផលដែលផ្សាយចេញដោយក្រសួងសុខាភិបាលគឺចាប់តាំងពីថ្ងៃទី១៤មេសាមក កម្ពុជាពុំបានរកឃើញករណីឆ្លងថ្មីនោះទេ ផ្ទុយទៅវិញអ្នកជាសះស្បើយមានការ កើនឡើងជាប់ជាប្រចាំដែលជាមោទនៈភាពសំរាប់កម្ពុជា ក្នុងពេលដែលប្រទេស ជាច្រើនលើពិភពលោកកំពុងប្រកាសអាសន្នដោយសារតែការរីករាលដាលនៃជំងឺនេះជាង២លាននាក់និងមានអ្នកស្លាប់រាប់សែននាក់ផ្សេងទៀត។
    ចំពោះអំណោយដែលត្រូវផ្តល់ជូនវរះនគរបាលការពារព្រំដែនលេខ៧៩៣ រួមមានអង្ករ ១អង្គភាព១តោន,អាល់កុល៣កាន១អង្គភាព,ម៉ាស់១អង្គភាព១កេសធំ,មី៥កេស ថវិកា១លានមួយអង្គភាពព្រមទាំងផ្តល់ជាថវិកាដល់នាយនគរបាល.មេបញ្ជាការ មេបញ្ជាការរងនគរបាលព្រមទាំងជូនគ្រួសារនគរបាលដែលសរុបជាថវិកាមានចំនួន៣២.៨៥២.០០០រៀល។សូមជំរាបថា៖ដំណើរចុះសួរសុខទុក្ខអង្គភាពនគរបាលខាងលើនេះធ្វើឡើងស្របគ្នានឹងដំណើរចុះសួរសុខទុក្ខកងទ័ពទិសព្រះវិហាររបស់ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕
អត្ថបទដែលជាប់ទាក់ទង